**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ស្ថានទូតជប៉ុន រៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

ភ្នំពេញ៖ ស្ថានទូតជប៉ុន សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន បានរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន។

ពិធីនេះធ្វើឡើងនៅសាលអង្គរ-គីហ្សូណា ក្នុង CJCC ដោយមានការចូលរួមពី លោក ភានិណៃ អ៊ុឈិតុប៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនទៀត ។

លោក ភានិណៃ អ៊ុឈិតុប៉ុ ឧបទូត បានថ្លែងថា ក្នុងរយៈពេលប្រារព្ធខួបលើកទី៧០ កម្មវិធីនានាច្រើនជាង៧០ ដែលឆ្លុះបញ្ចាំងពីមិត្តភាពជប៉ុន និងកម្ពុជា ត្រូវបានប្រារព្ធឡើងតែនៅក្នុងប្រទេសកម្ពុជា និងមានអ្នកចូលរួមជាច្រើន។ តាមរយៈកម្មវិធីទាំងនោះ យើងបានបណ្តុះបន្ថែមនូវការយល់ដឹងពីគ្នាទៅវិញទៅមក ហើយជាលទ្ធផលមិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។

លោកបានបន្ដថា ចាប់តាំងពីឆ្នាំ២០២៤ បានចាប់ផ្តើម យើងបានអបអរសាទរខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលបង្កើតដំបូងក្នុងឆ្នាំ២០០៤ ក្រោមការជួយគាំទ្រដោយរដ្ឋាភិបាលជប៉ុន។ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមកម្មវិធីសម្ពោធនាពេលនោះ និងបានបង្ហាញពីចំណាប់អារម្មណ៍ ការរំពឹងទុករបស់សម្តេច សម្រាប់ការអភិវឌ្ឍនៃ CJCC។ ជាង២០ឆ្នាំកន្លងមកនេះ CJCC បានពង្រីកនូវតួនាទីរបស់ខ្លួន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំងពីរ និងជាមជ្ឈមណ្ឌលសម្រាប់ការផ្លាស់ប្តូរធុរកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ។ ថ្មីៗនេះ CJCC ក៏បានរៀបចំវគ្គសិក្សាផ្ដោតលើធុរកិច្ច ភាសាជប៉ុន កម្មវិធីវប្បធម៌នានា និងសកម្មភាពជាច្រើនផ្សេងទៀត។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា CJCC នឹងបន្តជានិមិត្តរូបនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាទីដែលប្រជាជនកម្ពុជាជាច្រើន នឹងបន្តមកទស្សនា និងប្រើប្រាស់ជារឿយៗ។

បន្ថែមពីនេះ លោកបានបន្ដទៀតថា សម្រាប់មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤នេះ បានជ្រើសរើសប្រធានថា «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដើម្បីចូលរួមប្រារព្ធខួបលើកទី២០ នៃការបង្កើត CJCC និងក្នុងរូបភាព គឺជាការបើកទំព័រថ្មីបន្តទៀត។

លោកបន្តទៀតថា ក្នុងរយៈពេលបីថ្ងៃបន្ទាប់ យើងនឹងរៀបចំសកម្មភាពវប្បធម៌ជាច្រើនដូចជា កម្មវិធីខូសផ្លេ សិក្ខាសាលារបាំអារ៉ាអូដូរី ការចែករំលែកព័ត៌មាន ស្តីពីអាហារូបករណ៍ ការសរសេរអក្សរផ្ចង់ជប៉ុន សិក្ខាសាលាធ្វើស៊ូស៊ី និងសកម្មភាពជាច្រើនទៀត។

លោកសង្ឃឹមថា អ្នកទាំងអស់គ្នានៅទីនេះ នឹងចូលរួមក្នុងកម្មវិធីដ៏ពិសេសទាំងនេះ និងរីករាយជាមួយនឹងវប្បធម៌ចម្រុះរបស់ជប៉ុន ព្រមទាំងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពី ទិដ្ឋភាពទាំងប្រពៃណី និង ទំនើបរបស់ជប៉ុន ដែលនាំឱ្យយើងមានអារម្មណ៍ស្និតស្នាលបន្ថែមទៀតជាមួយប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង