**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

បុណ្យមាឃបូជាឆ្នាំ២០២៤នេះ ប្រារព្ធឡើងយ៉ាងឱឡារិក ក្នុងទឹកចិត្តជ្រះថ្លា និងសប្បាយរីករាយសម្រាប់ពុទ្ធសានិកនៅទូទាំងប្រទេស

ភ្នំពេញ៖ មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើតពេញបូណ៌មី ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ឱ្យតែដល់ថ្ងៃ១៥កើត ខែមាឃជារៀងរាល់ឆ្នាំ ការគោរពប្រណិប័តន៍របស់ប្រជាពលរដ្ឋកម្ពុជា ឬបណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាផ្សេងៗទៀត តែងប្រារព្ធឡើងយ៉ាងអធិកអធម។

ពិធីបុណ្យមាឃបូជាឆ្នាំ២០២៤នេះ ប្រារព្ធឡើងយ៉ាងឱឡារិក ក្នុងទឹកចិត្តជ្រះថ្លា និងសប្បាយរីករាយសម្រាប់ពុទ្ធសានិកនៅទូទំាងប្រទេស ដូចតទៅ៖

តាមរយៈសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនា ស្តីពី៖ ការរៀបចំពិធីបុណ្យមាឃបូជា បញ្ជាក់ថា៖ រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំពិធីបុណ្យមាឃបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញ្ញាឮ ខេត្តកណ្តាលដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ឆ្នាំ២០២៤ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍១៥កើត និងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រៅពីការប្រារព្ធពិធីបុណ្យមាឃបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)ហើយនោះ គ្រប់ទីវត្តអារាមនៅទូទាំងប្រទេសកម្ពុជា ក៏ត្រូវបានណែនាំឱ្យ រៀបចំប្រារព្ធពិធីបុណ្យនេះ យ៉ាងមហោឡារិកទៅតាមលទ្ធភាពរៀងៗខ្លួន ស្របតាមទំនៀមទម្លាប់ប្រពៃណីសាសនា។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖ អនុវត្តតាមសេចក្តីណែ នាំរបស់ក្រសួងធម្មការ និងសាសនា មន្ទីរបានធ្វើការណែនាំដល់គ្រប់ ទីវត្តអារាមនៅទូទាំងខេត្ត ឱ្យរៀបចំប្រារព្ធពិធីបុណ្យមាឃបូជា ទៅតាមទំនៀមទម្លាប់ប្រពៃណី។

លោកថា៖ ដោយមានកិច្ចសហការជាមួយមន្ត្រីសង្ឈគ្រប់ជាន់ថ្នាក់ និងលោកអាចារ្យគណ:កម្មការវត្តផង បានធ្វើការបោសសម្អាតរៀបតុបតែងទីធ្លាវត្ត ដោយមានរូបភាពព្រះពុទ្ធ ព្រមជាមួយទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រជាដើម។រីឯការប្រារព្ធពិធីធំជាផ្លូវការនឹងប្រព្រឹត្តទៅនៅក្នុងវត្តរាជបូណ៌នៃក្រុងសៀមរាប។ ហើយយើងមានការលើកបដាពាក្យស្លោក ព្រមទាំងរៀបចំពិធីចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទធ្វើសមាធិ វិបស្សនាជាដើម។ យើងរៀបចំពិធីធំនៅវត្តរាជពូណ៌ គឺជាវត្តរបស់ព្រះមេគណខេត្តតែម្តង។ ឆ្នាំនេះយើងអត់មានគ្រោងធ្វើការដង្ហែនៅតាមដងផ្លូវជាតិអីទេ យើងរៀបតែនៅក្នុងវត្តទេ»។

លោកបានបន្តទៀតថា៖ នៅថ្ងៃ ១៥ កើត ខែមាឃនេះ បងប្អូនប្រជាពុទ្ធបរិស័ទអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនាទាំងអស់ អាចអញ្ជើញចូលរួមពិធីបុណ្យមាឃបូជា នៅគ្រប់ទីវត្តអារាមទាំងអស់។ ក្នុងនោះយុវជន យុវនារី ដែលជាអ្នកបន្តវេនជំនាន់ក្រោយ អាចចូលរួមសិក្សាឈ្វេងយល់អំពីសារៈសំខាន់នៃបុណ្យមាឃបូជានេះបាន ព្រោះការប្រារព្ធឡើងទៅតាមបែបព្រះពុទ្ធសាសនាតែម្តង។ នៅវត្តអារាមយើងតែង តែប្រកាន់ភ្ជាប់នូវពិធីបុណ្យនេះ គឺរៀបចំដោយវត្តជាច្រើន តែទៅតាមទម្រង់ តាមលក្ខណៈខុសៗពីគ្នា។ ខ្ញុំសូមអំពាវនាវដល់យុវជនយុវនារីយើងព្យាយាមឈ្វេងយល់ពីពិធី បុណ្យបែបព្រះពុទ្ធសាសនា ហើយ ក៏សូមឱ្យពួកគាត់អញ្ជើញទៅតាមវត្តអារាម ដើម្បីមើលអំពីការរៀបចំ ក៏ដូចជាផ្សព្វផ្សាយអ្វីដែលជាទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់យើង ដើម្បីឱ្យគាត់អាចបន្តវេនពីយើង ព្រោះថាយើងចាស់ៗ ពេលអត់ពីយើងទៅពួកគាត់អាចនៅបន្តការគោរពប្រណិប័តន៍ប្រពៃណីទំនៀមទម្លាប់នៃព្រះពុទ្ធសាសនារបស់យើង។

ព្រះភិក្ខុ ខន្តិបរមោ ភោគ គឹង គ្រូសូត្រឆ្វេងវត្តរាជបូណ៌ ក្រុងសៀមរាប មានថេរដីកាប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖មាឃបូជា គឺជាពិធីបុណ្យមួយ មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ពលរដ្ឋ កាន់ព្រះពុទ្ធសាសនា ដើម្បីជាការរំឭកនូវធម្មនុញ្ញនៃព្រះពុទ្ធសាសនា ដែលបានគោរពប្រណិប័តន៍នៅក្នុងសង្គមខ្មែរជាយូរលង់ណាស់មកហើយ រហូតមកដល់សព្វថ្ងៃនេះ។  និយាយពីសារៈសំខាន់នៃបុណ្យមាឃបូជានេះ គឺសំខាន់មែនទែន សំខាន់ដូចពុទ្ធបរិស័ទយើងបច្ចុប្បន្ននេះដែលចូលរួមបុណ្យមាឃបូជានេះ ហាក់ដូចជានាំគ្នារំឭកនូវការបញ្ញត្តិឬការបង្កើតនូវធម្មនុញ្ញព្រះពុទ្ធសាសនានេះ។ ធម្មនុញ្ញព្រះពុទ្ធសាសនាចាត់ទុកថាជាច្បាប់កំពូលនៅក្នុងព្រះពុទ្ធសាសនា ជាថ្ងៃដែលប្រកាសឱវាទរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងពុទ្ធសាសនានេះ សម្រាប់ពុទ្ធបរិស័ទទូទៅអ៊ីចឹងវាសំខាន់ណាស់សម្រាប់បរិស័ទ សម្រាប់អ្នកសិក្សារៀនសូត្រព្រះពុទ្ធសាសនានេះ មកដល់ថ្ងៃនេះនឹក ឃើញដល់ថ្ងៃ១៥កើត ពេញ បូណ៌មីកាលពី២៥៦៧ឆ្នាំមុន ។
ព្រះអង្គមានថេរដីកាទៀតថា៖ ឆ្នាំ២០២៤នេះ ក៏មិនខុសប្លែកពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ នៅក្នុងថ្ងៃ១៥កើតខែមាឃ នាវត្តរាជបូណ៍ក្រុងសៀមរាប តែងតែប្រារព្ធធ្វើពិធីបុណ្យនេះឡើង តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាការផ្សព្វផ្សាយព្រះធម៌ និងពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធទៅកាន់ប្រជាពលរដ្ឋទូទៅ ជាពិសេសក្នុងស្រទាប់យុវជនដែលជាអ្នកបន្តវេនទៅថ្ងៃខាងមុខ និងបន្តចែករំលែកពុទ្ធសាសនាទៅកាន់ពិភពទាំងមូល។ សំខាន់ត្រង់ថា ពេលណាយើងរំឭកអ៊ីចេះធ្វើឱ្យអ្នករៀនសូត្រ អ្នកគោរពសាសនាទាំងឡាយបានមើលឃើញរឿងឱវាទសំខាន់ៗពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់អាចកើនឡើង ព្រោះបានឮពាក្យថាធម្មនុញ្ញពុទ្ធសាសនា បានឮពាក្យថាច្បាប់កំពូលនៃព្រះពុទ្ធសាសនា ក៏មានការចាប់អារម្មណ៍ឬក៏អាន ស្រាវជ្រាវឬក៏ស្តាប់ ហើយក៏អាចឈានទៅប្រណិប័តន៍ព្រះពុទ្ធសាសនា។ ម្យ៉ាងទៀតត្រង់នោះឯងជាការផ្សព្វផ្សាយនូវវប្បធម៌សន្តិភាព តាំងពីបុគ្គលម្នាក់រហូតទៅដល់ពិភពលោក។ ហើយពិភពលោកត្រូវការណាស់ អាត្មាមើលទៅមិនថាតែខ្លួនយើង ឬប្រទេសកម្ពុជាទេ គឺពិភពលោកត្រូវការពុទ្ធសាសនា ហេតុអីបានអាត្មាថាត្រូវការពុទ្ធសាសនា ព្រោះគេត្រូវការសន្តិភាពឥឡូវកំពុងតែមានសង្រ្គាមផង។

សីលវតី ល៊ន់ គឹមលី ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាខណៈស្នាក់នៅពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា មានទីតាំងក្នុងឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាបថា៖ មាឃបូជា ជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ពលរដ្ឋកម្ពុជាទាំងអស់បានគោរពប្រណិប័តន៍មកមិនដែលខកខានឡើយ។ ការដែលអ្នកស្រីអញ្ជើញមកកាន់ពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជានេះ ក៏ដើម្បីធ្វើវិបស្សនា សម្អាតចិត្ត និងចូលរួមបំពេញបុណ្យកុសល សម្រាប់ថ្ងៃបុណ្យមាឃបូជាផងដែរ។ ក្នុងន័យនេះ អ្នកស្រីគឹមលី ចង់ឱ្យប្រជាពលរដ្ឋ យុវជនជំនាន់ក្រោយចូលទៅកាន់មណ្ឌលវិបស្សនា ដើម្បីជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនាផង និងជាធម៌អប់រំចិត្តខ្លួនឯងឱ្យបានល្អប្រសើរផង។  មានសារៈសំខាន់សម្រាប់សង្គមជាតិយើងផង ពិសេសពុទ្ធសាសនា ជួយឱ្យមនុស្សយើងយល់ល្អ ធ្វើអំពើល្អ ចេះគោរពគ្នា ចេះមេត្តា ជាពិសេសផ្សាយមេត្តាធម៌អប់រំចិត្ត ពន្យល់ឱ្យមនុស្សដែលគាត់មានបញ្ហាឬស្មុគស្មាញចិត្ត ឬវិបត្តិអីអាចជួយឱ្យយើងស្ងប់ចិត្ត ល្អចិត្តមកវិញ ផ្សាយមេត្តាធម៌។ ចំណុចនេះសំខាន់ចង់ឱ្យសង្គមខ្មែរយើង យុវជន យុវតីទាំងអស់ គាត់បែមករកការអប់រំចិត្តនៅមណ្ឌលវិបស្សនានេះ ឱ្យគាត់ស្វែងយល់ សម្អាតចិត្ត សំខាន់ណាស់ ល្អណាស់ ជ្រះថ្លា ហើយចប់មាឃបូជានេះ មានវគ្គក្រោយទៀត ខ្ញុំនិងផ្សាយមេត្តាចិត្ត ហើយផ្សព្វផ្សាយនូវមាឃបូជា ឱ្យគាត់មកអប់រំចិត្តនៅទីនេះ ។

ក្រៅពីពិធីបំបួស កុលបុត្រ កុលធីតា លើកទី៣ មានរយៈពេល១០ថ្ងៃ នៅពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិកម្ពុជា ភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ វត្តរាជបូណ៌ នៃខេត្តសៀមរាប បានរៀបចំពិធីបុណ្យមាឃបូជា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៥ កើតពេញបូណ៌មី ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីម៉ោង៣រសៀលតទៅ ជួបជុំព្រះសង្ឈ និងពុទ្ធបរិស័ទ នៅបរិវេណវត្ត ពិធីដង្ហែមាឃបូជា នមស្ការព្រះរតនត្រ័យ សមាទានសីល និងពិធីប្រកាសមាឃបូជា ជ័យឃោស ពុទ្ធជ័យមង្គល បូជាគ្រឿងសក្ការៈ និមន្តព្រះសង្ឈចម្រើនព្រះបរិត្ត និមន្តធម្មកថិកសម្តែងព្រះធម៌ទេសនា ព្រះសង្ឈសូត្រនមោ៨បទ និងមាឃបូជា និងពីធីបូជាប្រទីបចំនួន២៥៦៧ប្រទីប ទើបព្រះសង្ឈនិងពុទ្ធបរិស័ទសូត្រធម្មសង្វេគនានា តាមចិត្តជ្រះថ្លារហូតដល់ភ្លឺ។

សូមជម្រាបផងដែរថា មាឃបូជា គឺជាបុណ្យដ៏មានសារៈសំខាន់មួយ ប្រារព្ធឡើងដើម្បីរំលឹកដល់ហេតុការណ៍សំខាន់ៗពីរយ៉ាងគឺ៖ ១. ជាថ្ងៃចតុរង្គសន្និបាត ជាការជួបប្រជុំប្រកបដោយអង្គ៤ គឺ៖ – ព្រះសង្ឈសមណទូត១២៥០អង្គ និមន្តមកជួបជុំគ្នា ដោយមិនបានណាត់គ្នាជាមុន – ព្រះសង្ឈទាំងអស់សុទ្ធតែជាឯហិភិក្ខុ ( ឯហិភិក្ខុឧបសម្បទា) – ព្រះអង្គទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦- ថ្ងៃដែលព្រះសង្ឈទាំងអស់ជួបជុំគ្នានោះ ជាថ្ងៃពេញបូណ៌មីខែមាឃ។ ២. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។
ដើម្បីឱ្យពិធីបុណ្យមាឃបូជាឆ្នាំនេះ មានភាពឱឡារិកអធិកអធម ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំ ដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានីខេត្ត ត្រូវអនុវត្តដូចខាងក្រោម៖

១. ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជាឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យមាឃបូជា ជាផ្លូវការ។

២. ត្រូវសហការជាមួយព្រះមេគុណ អនុគុណ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោស សម្អាត តុបតែងលម្អវត្តអារាម ដោយមានរូបភាពព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង បរិនិព្វាន និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោលពុទ្ធាសិត បដាពាក្យស្លោកផ្សេងៗ ព្រមទាំងរៀបចំពិធីចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទ ធ្វើសមាធិវិបស្សនាកម្មដ្ឋានរៀងៗខ្លួនដើម្បីសម្អាតកាយ វាចា ចិត្ត។

៣.
ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវសប្បុរសជន ពុទ្ធបរិស័ទ ឱ្យអញ្ជើញចូលរួមបំពេញកុសល តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សាអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម៕

អត្ថបទដែលជាប់ទាក់ទង