ឧត្តមសេនីយ៍ទោ ចន ងាយ បើកវគ្គហ្វឹកហ្វឺនពលទាហានជំនាន់ទី១១បំពេញក្របខ័ណ្ឌ សាលាពលទាហានទី១

ភ្នំពេញ៖ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាពលទាហានទី១ យោធភូមិភាគទី១លោកឧត្តមសេនីយ៍ទោ ចន ងាយ មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ធ្វើជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានជំនាន់ទី១១ បំពេញក្របខ័ណ្ឌយោធភូមិភាគទី១។
វគ្គហ្វឹកហ្វឺនពលទាហានបំពេញក្របខ័ណ្ឌយោធភូមិភាគទី១ ជំនាន់ទី១១នេះ មានរយៈពេលសិក្សាចំនួន៩១ថ្ងៃ មានសិក្ខាកាម ចូលរៀនសូត្រចំនួន ៧៧ នាក់ ។
ឧត្តមសេនីយ៍ទោ ចន ងាយ មេបញ្ជាការរងយោធភូមិភាគទី១ បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវខិតខំ គោរពវិន័យរបស់សាលា ខិតខំយកចិត្តទុកដាក់រៀនសូត្រ ក្តាប់ជាប់ការឧទ្ទេសនាមរបស់គ្រូ ទាំងនៅលើទីលានហាត់ ក៍ដូចជានៅក្នុងថ្នាក់រៀន ដោយប្រកាន់ខ្ជាប់នូវទិសស្លោក (ស៊ូបង្ហូរញើសលើទីលានហាត់ ប្រសើរជាងបង្ហូរឈាមលើទៅលានប្រយុទ្ធ)) ដើម្បីលើកកំពស់សមត្ថភាពរបស់បុគ្គលម្នាក់ សំរេចបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គសិក្សា ឈានទៅសំរេចបានល្អភារកិច្ចការពារជាតិ តាមបទបញ្ជារបស់ដ្នាក់លើ ។
លោកមេបញ្ជាការបានសំណូមពរឲ្យប្អូនៗ ត្រូវខិតខំគោរពច្បាប់របស់រដ្ឋ វិន័យ ល័ក្ខខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ បង្កើនការសាមគ្គីភាពល្អជាមួយមិត្តរួមអាវុធ ជៀសវាងឲ្យ្ងឆ្ងាយអំពីគ្រឿងញៀន។

