ក្រុមហ៊ុន STS RoboTech ប្តេជ្ញាចិត្តក្នុងការពង្រីកការវិនិយោគ និងផលិតកម្មរ៉ូបូតរបស់ខ្លួននៅកម្ពុជា

ភ្នំពេញ៖ លោក Kim Kihwan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន STS RoboTech បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគ និងផលិតកម្មរ៉ូបូតរបស់ខ្លួននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា បច្ចេកវិទ្យាគឺជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានបញ្ជាក់ពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងការធ្វើពិពិតកម្មឧស្សាកម្មរបស់កម្ពុជា ៕

