**ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅនៅបរិវេណ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ**ក្រសួងព័ត៌មាន-អង្គការយូណេស្កូ ចែកអាវកាក់ជូនអ្នកសារព័ត៌មាន ក្នុងក្របខណ្ឌការអនុវត្តផែនការសកម្មភាពរបស់ UN ដើម្បីផ្តល់សុវត្ថិភាព អំឡុងពេលអនុវត្តវិជ្ជាជីវៈលើទីវាល**កម្ពុជា ធ្វើសកម្មភាពសកលភាវូបនីយកម្មតាមគ្រប់យន្តការដែលបានដាក់ចេញ ជាមួយបណ្តាប្រទេសមួយចំនួនក្នុងចំណោមប្រទេសទាំង៣៣ ដែលមិនទាន់ក្លាយជារដ្ឋភាគីអនុសញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច នាំយកអំណោយសប្បុរសធម៌ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៦១**សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ ណែនាំឱ្យក្រុមការងារ បន្តពង្រឹងគុណភាពសេវាទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញ បង្គោលអង់តែនរួម ចំនួន៧៤បង្គោល ត្រូវបានសង់នៅតាមបុរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបង**ក្រសួងអបរំ ប្រកាសឲ្យអនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាឡើងវិញ បន្ទាប់ពីអាកាសធាតុថយកម្តៅ**សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រកាសលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងទូតអាមេរិកប្រចាំកម្ពុជា**ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រកាសលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)**គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី**គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ការចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤**កម្លាំងនគរបាលចាប់បានទាំងខ្មាន់កាំភ្លើង និងបក្ខពួក ក្រោយបាញ់លើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសម្នាក់នៅខណ្ឌដូនពេញ**អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា**ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យការដាក់បណ្តាញទឹកសម្រាប់កាត់បន្ថយកម្តៅសីតុណ្ហភាពនៅតាមសាលាមតេ្តយ្យទូទាំងខេត្តបន្ទាយមានជ័យ

សម្តេចតេជោ៖ ស្ថានភាពជំងឺរបស់ភរិយាខ្ញុំ មានសុខភាពល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ពីស្ថានភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតថា នៅពេលនេះមានសុខភាពប្រសើរឡើងវិញហើយ តែក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានច្រានចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូនទៅព្យាបាលនៅបរទេស។ សម្តេចតេជោក៏បានផ្តាំផ្ញើទៅដល់ក្រុមមនុស្សអាក្រក់ ឱ្យបញ្ឈប់ការផ្សព្វផ្សាយ បំពុលព័ត៌មានតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយ ក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។

កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់ សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថា ភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិត។

ទូលព្រះបង្គំ សូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទូលព្រះបង្គំ ដែលជាបុត្រីធម៌ របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។

ឆ្លៀតឱកាសនេះក៏សូមជូនសារ ទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ» ៕

អត្ថបទដែលជាប់ទាក់ទង