**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ

អភិបាលខេត្តព្រះសីហនុ៖ មានមួយប្រមូលមួយ អ្នកមានសារធាតុញៀនក្នុងខ្លួន ត្រូវតែមកមណ្ឌលបន្សាប ឱ្យអស់ទេីបត្រឡប់ទៅសហគមន៍វិញ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍ថាសម្រាប់ខេត្តព្រះសីហនុ បើពិនិត្យឃើញមានសារធាតុញៀន មានមួយប្រមូលមួយចំពោះអ្នកមានសារធាតុញៀនត្រូវតែបញ្ជូនទៅកាន់មណ្ឌលកែប្រែបន្សាសារធាតុញៀនដែលមានទីតាំងស្ថិតនៅក្នុងឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុបានជាសះស្បើយទើបឱ្យធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ជាប្រធានគណៈបញ្ជាការឯកភាពខេត្តត្រូវធ្វើការគ្រប់គ្រងនៅក្នុងមូលដ្ឋានដោយផ្ដើមពីការអនុវត្តនៅពេលដែលបានជួបបានឃើញមិនថាបុគ្គលនោះមកពីកន្លែងណាខេត្តណានៅទីណាមានស្ថានភាពបែបណានោះទេនៅពេលពិនិត្យធ្វើតេស្តមានឃើញផ្សារធាតុញៀនមាននៅក្នុងខ្លួនគឺយើងត្រូវតែយកមកមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ហើយនៅក្នុងខេត្តព្រះសីហនុគណៈបញ្ជាការឯកភាពខេត្តបានអនុវត្តព្រមៗគ្នាក្នុងគ្រប់កិច្ចប្រតិបត្តិការដោយចាត់វិធានការត្រួតពិនិត្យរដ្ឋបាលចំហរតាមដងផ្លូវសាធារណៈនិងនៅក្នុងមូលដ្ឋាន ក្រោយមានការអនុវត្តរយៈពេលបីខែចុងក្រោយនេះកម្លាំងសមត្ថកិច្ចបានរកឃើញអ្នកផ្ទុកសារធាតុញៀននៅក្នុងខ្លួនមានរហូតទៅដល់ជាង ២០០ នាក់ ដែលបានបញ្ជូនមកមជ្ឈមណ្ឌលដើម្បីធ្វើការបន្សាប។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថាចំពោះយុទ្ធនាការនេះគឺមិនមានការដកថយនោះទេបើទុកឱ្យបងប្អូនមានសារធាតុញៀននៅក្នុងខ្លួនរស់នៅក្នុងសហគមន៍គឺអាចបន្តការប្រើប្រាស់ពីបុគ្គលមួយទៅបុគ្គលមួយមកប្រើប្រាស់ជាមួយខ្លួនបង្កការគ្រោះថ្នាក់នៅក្នុងសហគមន៍របស់យើង។

លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលបានឲ្យថាបច្ចុប្បន្ន មានជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនិងបន្សាបសារធាតុញៀនមានចំនួន ៦៧០ នាក់ស្រី ៣៦នាក់។

មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍ មានកន្លែងបន្សាបនិងព្យាបាល ការងារស្ដារនីតិសម្បទានិងបណ្ដុះបណ្ដាលជីវៈមានដូចជាកម្មវិធីអប់រំចិត្ត អប់រំចិត្តសាស្ត្រ លំហាត់ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម អប់រំបំណិនជីវិត រោងជាងបណ្ដុះបណ្ដាលវិជ្ជាជីវៈមុនធ្វើសមហរណកម្មអ្នកជាសះស្បើយទៅគ្រួសារនិងសហគមន៍វិញ។

អំណោយដែលផ្ដល់ជូនមជ្ឈមណ្ឌលរួមមាន៖ អង្ករ ៣០តោន, ទឹកត្រី ២០០យួរ, ទឹកស៊ីអ៉ីវ ២០០យួរ, មី ២០០កេសតូច, ទឹកសុទ្ធ ២០០យួរ និងថវិកា ១០លានរៀល ជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថវិកាសប្បុរសជនចំនួន ៣ពាន់ដុល្លារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង