**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ជនជាតិចិន​ម្នាក់​ បើករថយន្ត​បុ​​ក​រះ​តូប​លក់ដូរ រួច​រត់គេច តែ​ត្រូវ​ពលរដ្ឋ​ដេញ​តាម​ចាប់​ផ្អើល​ផ្លូវ​ ៦០​ម៉ែត្រ

ភ្នំពេញ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ម៉ាក FOTERNER ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង រួច​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុ​.​ក​រះ​កន្លែង​លក់​ភេសជ្ជៈ រទេះ​មីឆា និង​គ្រឿងក្លែម បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ពេញ​ផ្លូវ ហើយ​អ្នកបើកបរ​រថយន្ត​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បែរជា​ព្យាយាម​បើក​រត់គេច​ខ្លួន តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ដេញ​តាម​ឃាត់​បាន​មក​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​៣ ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ម៉ាក FOTERNER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AQ 6138 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ហើយ​ជ្រុល​ទៅ​បុ​.​ក​រះ​កន្លែង​លក់​មីឆា ភេសជ្ជៈ​គ្រប់មុខ និង​គ្រឿងក្លែម​ទៀត បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ខូចខាត​ខ្ទាត​រប៉ាត់រប៉ាយ​ពាសពេញ​ដងផ្លូវ​តែ​ម្ដង និង​ធ្វើ​ឱ្យ​ខូចខាត​ម៉ូតូ​ស៊ុ​យ​សុ​គី​វី​វ៉ា​មួយ​គ្រឿង​ថែម​ទៀត តែ​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​ជី​វិ​.​តមនុស្ស​​។

ដោយឡែក​ខាង​រថយន្ត​បង្ក​វិញ មិន​បាន​ឈប់​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យា​យាម​បើក​រត់គេច​ខ្លួន​ទាំង​រថយន្ដ​រង​ការ​ខូចខាត​អស់​មួយ​ចំហៀង​ខាងឆ្វេង រហូត​មក​ដល់​ច្រកចូល​បុរី​ប៉េង​ហួត ផ្លូវ​៥០​ម៉ែត្រ ស្ថិត​សង្កាត់​ជើងឯក ខណ្ឌដង្កោ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​ជួយ​ដេ​.​ញ​កាក់ ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​ដែល​ជា​ជនជាតិ​ចិន​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​នោះ រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តែ​ម្ដង​»។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មិន​ដោះស្រាយ​គ្នា​បាន រថយន្ត រួម​ទាំង​អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទៅ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង