**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

លទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជាសម្រេចបាន នៅឆ្នាំ២០២៣

ភ្នំពេញ៖ ឆ្នាំ ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា “ឆ្នាំមិត្តភាពចិន-កម្ពុជា” ហើយក៏ជាខួបលើកទី ១០ នៃការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ។ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានការជួបពិភាក្សាគ្នាយ៉ាងជិតស្និតជាញឹកញាប់ ដើម្បីកំណត់ទិសដៅនៃទំនាក់ទំនងរវាងចិន-កម្ពុជានាពេលអនាគត ។ កាលពីខែកុម្ភៈ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនដោយជោគជ័យ ភាគីទាំងពីរបានឯកភាពបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយមានវិស័យអាទិភាពចំនួន ៦ រួមមាន៖កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូប្រជាជននិងប្រជាជន កសាងសហកមន៍វាសនារួមចិននិងកម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី ។ កាលពីខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូង បន្ទាប់ពីការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”និងយុទ្ធសាស្ត្របញ្ចកោណ និងផ្តោតលើការក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន ៦ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា និងសម្រេចបានការអភិវឌ្ឍរួមប្រកបដោយចីរភាពនិងគុណភាពខ្ពស់ ។ កាលពីខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ«ខ្សែក្រវាត់និងផ្លូវ»លើកទី ៣ ហើយភាគីទាំងពីរបានឯកភាពគ្នាអនុវត្តផែនការសកម្មភាពស្ដីពីការកសាងសហកមន៍វាសនារួមចិននិងកម្ពុជាក្នុងយុគសម័យថ្មី បំពេញបន្ថែមឱ្យកាន់តែប្រសើរឡើងនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ អភិវឌ្ឍន៍ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងមឆ្ឆានិងអង្ករ ជំរុញការអនុវត្តគម្រោងបន្ថែមទៀតដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជាត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត និងសម្រេចបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ។
ទីមួយគឺ ទំហំពាណិជ្ជកម្មទ្វេភាគីបន្តពង្រីកបន្ថែមទៀត ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា (CCFTA) បន្តបញ្ចេញភាគលាភ ហើយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជារយៈពេល ១២ ឆ្នាំជាប់ៗគ្នា ។ យោងតាមស្ថិតិរបស់ចិន ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន-កម្ពុជា មានចំនួន ១៣.៤២ពាន់លានដុល្លារ ក្នុងនោះ ចិនបានការនាំចូលទំនិញពីកម្ពុជាមានទឹកប្រាក់ចំនួន ១.៨៥ ពាន់លានដុល្លារ បានកើនឡើង ១១,៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលពិតជាកម្រមានណាស់ក្នុងទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសអាស៊ាន ។ ការនាំចេញកសិផលកម្ពុជាទៅប្រទេសចិនបានចុចនូវ«ប៊ូតុងបន្ថែមល្បឿន» ។ នៅឆ្នាំ ២០២៣ ម្រេចកម្ពុជា សត្វក្នុងទឹកដែលអាចបរិភោគបាន ផលិតផលវ៉ារីវប្បកម្មសត្វព្រៃត្រូវបាននាំចេញទៅកាន់ប្រទេសចិនផងដែរ ។ ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារស្ដីពីការនាំចេញដូងរបស់កម្ពុជាទៅកាន់ប្រទេសចិន និងកំពុងពន្លឿនការងារនាំចេញផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ផ្សេងទៀត ដូចជាសំបុកត្រជៀកកាំ ផលិតផលសាច់ចម្អិនឆ្អិន និងក្រពើទៅកាន់ទីផ្សារចិន ។ យោងតាមស្ថិតិរបស់កម្ពុជា ចិនគឺជាគោលដៅធំជាងគេរបស់កម្ពុជាដែលនាំចេញអង្ករ ចេក ផ្លែមៀននិងតាងែន ។ បច្ចុប្បន្ននេះ ៣០%នៃប្រមាណអង្ករកម្ពុជា ហើយផ្លែចេក ផ្លែមៀននិងតាងែនភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ។ កម្ពុជាប្រើប្រាស់យ៉ាងសកម្មនូវពិព័រណ៍សំខាន់ៗ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជាពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៦ ពិព័រណ៍នាំចូលនិងនាំចេញចិនលើកទី ១៣៣ និងទី ១៣៤ និងពិព័រណ៍ចិន-អាស៊ានលើកទី ២០ ដើម្បីផ្សព្វផ្សាយផលិតផលពិសេសរបស់កម្ពុជាយ៉ាងសកម្ម ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើ ។ វគ្គបណ្តុះបណ្តាលស្ដីពីបទប្បញ្ញត្តិដែលបញ្ជាក់ប្រភពដើមទំនិញដែលរៀបចំដោយប្រទេសចិនសម្រាប់កម្ពុជា បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវការយល់ដឹងអំពីបទប្បញ្ញត្តិដែលបញ្ជាក់ប្រភពដើមទំនិញដល់មន្ត្រីកម្ពុជា និងការអនុវត្ត ជួយដល់ការនាំចេញទំនិញដែលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើន ទៅកាន់ទីផ្សារចិននិងទីផ្សារអាស៊ាន ។

ទីពីរគឺ កិច្ចសហប្រតិបត្តិការវិនិយោគបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ យោងតាមស្ថិតិរបស់កម្ពុជា ប្រទេសចិនគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជារយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ការវិនិយោគរបស់សហគ្រាសចិននៅកម្ពុជារួមមានការដឹកជញ្ជូន អគ្គីសនី កសិកម្ម ផលិតកម្ម ការអភិវឌ្ឍន៍ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស ព័ត៌មាននិងទូរគមនាគមន៍ជាដើម ។ យោងតាមស្ថិតិរបស់កម្ពុជា នៅឆ្នាំ២០២៣ ទុនវិនិយោគសរុបដែលបានព្រមព្រៀងដោយសហគ្រាសចិននៅកម្ពុជាមានចំនួនលើសពី ៣ ពាន់លានដុល្លារអាមេរិក ។ កាលពីខែ ឧសភា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានរៀបចំពិព័រណ៍សមិទ្ធផល ដើម្បីអបអរសាទខួបលើកទី ១០ នៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” ។ កាលពីខែ តុលា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលជាអាកាសយានដ្ឋានអន្តរជាតិទី១ ដែលសហគ្រាសចិនអនុវត្តតាមរបៀប BOT នៅក្រៅប្រទេស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ នៅខែ វិច្ឆិកា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលជាផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា វិនិយោគនិងសាងសង់ដោយសហគ្រាសចិនតាមរបៀប BOT បានដំណើរការយ៉ាងរលូន ដោយបរិមាណចរាចរណ៍ធ្វើដំណើរប្រចាំឆ្នាំ២០២៣មានជើងដល់ទៅ៤,៩២លានគ្រឿង ហើយបានរៀបចំពិធីបិទស្ទឹង បើកការដ្ឋានសាងសងទំនប់វារីអគ្គីសនីតាតៃលើ ។ គិតត្រឹមដំណាច់ខែ វិច្ឆិកា ឆ្នាំ ២០២៣ សហគ្រាសចិនបានបញ្ចប់ការដ្ឋានសាងសងនិងដាក់ឱ្យដំណើរការស្ថានីយ៍វារីអគ្គីសនីចំនួន ១០ និងស្ថានីយ៍អគ្គីសនីដុតធ្យូងថ្ម ចំនួន ២ ដែលស្មើនឹង ៦៣.៨% នៃអនុភាពដំឡើងសរុបនៅកម្ពុជា ។ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ២.២៧ ពាន់លានដុល្លារអាមេរិក មានសហគ្រាសសរុបចំនួន ១៨០ សហគ្រាសដែលមកពីចិន អឺរ៉ុប អាមេរិកនិងប្រទេសអាស៊ីអាគ្នេយ៍ បង្កើតការងារបានចំនួនប្រមាណប្រហែល ៣០,០០០កន្លែង ។
ទីបីគឺ គម្រោងជាច្រើនទៀតដែលផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជននឹងមានភាពជឿនលឿនទៅមុខយ៉ាងប្រាកដ ។ យោងតាមស្ថិតិរបស់កម្ពុជា ប្រទេសចិនបានជួយសាងសង់ ឬកែលម្អផ្លូវថ្នល់មានប្រវែងជិត ៤,០០០ គីឡូម៉ែត្រ និងបានសាងសង់ស្ពានយ៉ាងធំចំនួន ៩ ។ នៅដើមឆ្នាំ ២០២៣ គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គនិងផ្លូវតភ្ជាប់នៅខេត្តក្រចេះ និងគម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ត្រូវបានបើកការដ្ឋានសាងសង ។ កាលពីខែ ឧសភា គម្រោងបណ្តាញបញ្ជូនអគ្គីសនី ៥០០ kV ត្រូវបានបញ្ចប់បើកការដ្ឋានដោយរលូន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍថាមពលអគ្គិសនីរនៅកម្ពុជា គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន បានជួយឱ្យអត្តពលិកទទួលបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រនៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី ៣២ ឆ្នាំ២០២៣ ។ កាលពីខែ សីហា គម្រោងកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣នៅរាជធានីភ្នំពេញ ដែលសាសងដោយហិរញ្ញប្បទានអនុគ្រោះសំរាប់អ្នកទិញ ត្រូវបានសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ ដែលបានជួយកាត់បន្ថយសម្ពាធចរាចរណ៍នៅរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាព ។ នៅក្នុងខែតុលា ពិធីសម្ពោធបានធ្វើឡើងនៅ “មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា” ដែលត្រូវបានបង្កើតឡើងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នៅរាជធានីភ្នំពេញ ។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ចិនបានបណ្តុះបណ្តាលធនធានមនុស្សសំរាប់ប្រទេសកម្ពុជាមានចំនួនជិត ១២០០ នាក់ តាមរយៈវគ្គបណ្តុះបណ្តាលការទ្វេភាគី ឬពហុភាគី និងអប់រំសញ្ញាបត្រការសិក្សា ដែលគ្របដណ្តប់លើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វ និងនេសាទ ការគ្រប់គ្រងសាធារណៈ និងសង្គមកិច្ច ។
ទន្លេរាប់ពាន់ហូរប្រសព្វគ្នាទៅសមុទ្រដ៏ធំ គឺជាឱកាសល្អចរសំពៅតាមវាយោ ។ ឆ្នាំ ២០២៤ គឺជាការបើកឆាកនៃឆ្នាំដំបូង ដើម្បីអនុវត្តផែនការសកម្មភាពស្ដីពីការកសាងសហកមន៍វាសនារួមចិននិងកម្ពុជាក្នុងយុគសម័យថ្មី ហើយក៏ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ចិន-កម្ពុជាផងដែរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន-កម្ពុជា ប្រឈមមុខនឹងការរំពឹងទុកមានការរីកចំរើនយ៉ាងទូលំទូលាយទៅថ្ងៃមុខ ។ ក្នុងឆ្នាំថ្មីនេះ ភាគីចិនមានបំណងធ្វើការជាមួយភាគីកម្ពុជា ដើម្បីបន្តអនុវត្តតាមគំនិតឯកភាពគ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឱ្យបានល្អ និងស្វែងរកឱកាសសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍន៍បៃតង លើកកម្ពស់ការវិនិយោគពាណិជ្ជកម្មអោយមានភាពងាយស្រួលនិងការតភ្ជាប់គ្នា ជំរុញគម្រោងយ៉ាងច្រើនបន្ថែមទៀតដែល”តូចតែខ្លឹម” និងគម្រោងជានិមិត្តរូបដែលត្រូវអនុវត្ត និងបង្កើតបានជាផ្លែផ្កា បំពេញបន្ថែមឱ្យកាន់តែប្រសើរឡើងនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីចាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុងសហកមន៍វាសនារួមចិននិងកម្ពុជាក្នុងយុគសម័យថ្មី និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសនិងប្រជាជនទាំងពីរ ៕ដោយលោកស្រី ZHONG Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា

អត្ថបទដែលជាប់ទាក់ទង