នគរបាលកោះហៅក្មេងទំនើងមួយក្រុម ដែលដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ យកមកអប់រំ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង១៤និង៣០នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ បានកោះហៅក្មេងទំនើងមួយក្រុមដែលដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ឲ្យដឹងថា ពេលកោះហៅក្មេងទំនើងមកអប់រំនោះក៏បានហៅអាណាព្យាបាលមកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ដើម្បីអប់រំក្មេងទំនើងនៅចំពោះមុខសមត្ថកិច្ច និងចំពោះមុខអាណាព្យាបាលអោយយល់ដឹងអំពីកំហុស និងផ្លូវច្បាប់។ ក្រោយពីធ្វើការអប់រំរួចសមត្ថកិច្ចយើងបានអោយអាណាព្យាបាលធ្វើលិខិតធានាយកកូនទៅផ្ទះវិញដើម្បីអប់រំបន្ត៕

