ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ ជំនាន់ទី១៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៃបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានការអញ្ជេីញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក ប្រធាន អនុប្រធាន ព្រមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ឌិតសភានគរបាលកម្ពជា ជាច្រេីនរូបទៀតផងដែរ ៕

