ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន សាលាជាតិរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេកកម្មពិសេស ព្រមជាមួយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក គណៈអភិបាលរាជធានីភ្នំពេញ ស្នងការនគរបាល ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមជាមួយមន្រ្តីរាជការនៃសាលាជាតិរដ្ឋបាលមូលដ្ឋានជាច្រើនរូបទៀតផងដែរ៕

