ឧបនាយករដ្ឋមន្ត្រី ស សុខា បណ្តេញមន្រ្តីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ទៀត ចេញពីក្របខណ្ឌ ដោយសារល្មើសវិន័យកងកម្លាំង

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដកណែង និងបណ្តេញចេញមន្រ្តីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ទៀត ពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ក្រោមមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

