**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

តុលាការប្រជាជនខេត្តចំប៉ាសាក់ ប្រទេសឡាវ ចុះទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាមួយសាលាដំបូងខេត្តព្រះវិហារ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សាលាដំបូងខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំទ្វេភាគី ស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគណៈប្រតិភូតុលាការប្រជាជនខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវ ក្នុងគោលបំណងដើម្បីបង្កើននូវចំណងសាមគ្គីភាព​ មិត្តភាព​ជាប្រពៃណី​ ដើម្បីអភិវឌ្ឍវិស័យតុលាការរបស់ប្រទេសទាំងពីរ​កម្ពុជា-ឡាវ​ ជាពិសេសគឺខេត្តជាប់ព្រំដែន​ នៃប្រទេសទាំងពីរ​ គឺខេត្តព្រះវិហារ​ និងខេត្តចំប៉ាសាក់។

កិច្ចប្រជុំ និងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ បានធ្វើឡើងដោយអនុវត្តតាមខ្លឹមសារសន្ធិសញ្ញាស្ដីពីកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងតុលាការកំពូលសាធារណរដ្ឋប្រជាមានិតឡាវ និងសេចក្ដីប្រកាសរួម នៃសន្និសិទតុលាការបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ វៀតណាម ចំនួន០៣លើក ស្ដីពីគ្រប់ប្រទេសភាគីសន្ធិសញ្ញាត្រូវតែបង្កើតនូវចំណងសាមគ្គីភាពជាមួយគ្នា ដោយធ្វើយ៉ាងណាខិតខំចំណាយពេលវេលា ចុះធ្វើទស្សនៈកិច្ចផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ឱ្យបានយ៉ាងតិចមួយដងក្នុងមួយឆ្នាំ។

ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយលោក យុត ពន្លឺ ប្រធានសាលាដំបូងខេត្ត និងលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងគណៈប្រតិភូតុលាការប្រជាជន ខេត្តចំប៉ាសាក់ ដឹកនាំដោយលោកស្រី​ បួ​លៀន​ ម៉ានីវង្ស​ ប្រធានតុលាការប្រជាជនខេត្តចំប៉ាសាក់ និងលោក ភូ វាំង ចាឡើនឡាត់ អនុប្រធានតុលាការខេត្តចំប៉ាសាក់ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី នៃភាគីទាំងពីរ មន្ដ្រីនៃលេខាធិការដ្ឋានសាលាដំបូងខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលធ្វើឡើងនៅសាលប្រជុំជាន់ទី៣ សាលាខេត្តព្រះវិហារ។

ក្រោយចប់កិច្ចប្រជុំនេះ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំប្រតិភូតុលាការរបស់ខេត្តចំប៉ាសាក់ ធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហាររបស់ខ្មែរ។ បន្ទាប់មកថ្នាក់ដឹកនាំសាលាដំបូង ខេត្តព្រះវិហារ ក៏បានរៀបចំអាហារ និងសម្តែងរបាំជូនភាគីតុលាការខេត្តចំប៉ាសាក់ផងដែរ ដើម្បីបង្ហាញពីវប្បធម៌ដ៏ផូផង់របស់ខ្មែរយើង៕

អត្ថបទដែលជាប់ទាក់ទង