**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំបញ្ជាគ្រឿងចក្រកាយប្រឡាយ រៀបចំប្រព័ន្ធលូរំដោះទឹក ក្នុងភូមិអតីតយុទ្ធជន នៅស្រុកសន្ទុកខេត្តកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមា គមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំគ្រឿងចក្រ និងកម្លាំងកាយប្រឡាយរៀបចំប្រព័ន្ធលូរំដោះទឹក នៅក្នុងភូមិរបស់បងប្អូនអតីតយុទ្ធជន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោល សោម ស៊ុន បានមានប្រសាសន៍ថា បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតគ្មានដី គ្មានផ្ទះ បានមករស់នៅលើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត នៅឃុំក្រយា ស្រុកសន្ទុក នេះមានរយៈពេលជិត ៣ឆ្នាំកន្លងមកហើយ។ ហើយនៅរដូវវស្សានាបណ្តាឆ្នាំកន្លងមក តាមខ្នងផ្ទះរបស់បងប្អូនអតីតយុទ្ធជនមួយចំនួន ត្រូវទឹកជនលិចបណ្ដាលឲ្យខូចខាតផលដំណាំ ។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងការណែនាំរបស់ក្រសួង ព្រមទាំងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។ ថ្ងៃនេះក្នុងនាមមន្ទីរអភិវឌ្ឍន៍ជនបទ និងក្នុងនាមអនុប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងខិតខំពុះពារកែសម្រួលប្រព័ន្ធប្រឡាយទឹក និងរៀបចំប្រព័ន្ធលូនៅតាមខ្នងផ្ទះមួយចំនួន ដែលរងផលប៉ះពាល់បណ្ដាលឲ្យទឹកជន់លិចក្នុងរដូវវស្សាកន្លងមក ដើម្បីធ្វើយ៉ាងណាក្នុងរដូវស្សាខាងមុខនេះកុំឱ្យមានទឹកជនលិចបន្តទៅទៀត។

ឧត្តមសេនីយ៍ទោសោមស៊ុន បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ដែលជានិច្ចជាកាលតែងតែខិតខំសម្របសម្រួលដោះស្រាយទាំងថវិកាគ្រឿងចក្រ និងការកាយក្រឡាយរៀបចំប្រព័ន្ធលូរំដោះទឹកជាបន្តបន្ទាប់ជូនបងប្អូនអតីតយុទ្ធជនក្នុងពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ និងបានប្រគល់ថវិកាមួយចំនួនរបស់បណ្តាមន្ទីរដែលជាសម្ព័ន្ធមេត្រីភាពដល់តំណាងបងប្អូនអតីតយុទ្ធជនដើម្បីទិញលូបន្តរៀបចំតាមមុខផ្ទះរបស់បងប្អូនអតីតយុទ្ធជនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង