នគរបាលខណ្ឌ៧មករា ចុះពិនិត្យរដ្ឋបាលនៅបុរីកីឡា ធ្វើតេស្តរកសារធាតុញៀន រកឃើញវិជ្ជមានចំនួន១៤នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះពិនិត្យរដ្ឋបាលនៅបុរីកីឡា អាគាទី០២ និងទី០៣ ស្ថិតនៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលវិជ្ជមានចំនួន១៤នាក់។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនអ្នកវិជ្ជមានសារធារតុញៀនទៅមណ្ឌលកែប្រែឱកាសខ្ញុំ៕
