**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

គោលនយោបាយចិនតែមួយជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ

«តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។

ពិតមែនតែក្នុងប្រវត្តិសាស្ត្រ តំបន់តៃវ៉ាន់ធ្លាប់បានត្រូវបំបែកចេញពីប្រទេសចិនដោយសារកត្តាសង្គ្រាមក្តី ក៏ប៉ុន្តែកាលពី ៨០ ឆ្នាំមុន នៅឯទីក្រុងគែរប្រទេសអេហ្ស៊ីប ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ » ។ បន្ទាប់មក មាត្រាទី ៨ នៃ «សេចក្តីប្រកាសក្រុង Postdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀតក្នុងឆ្នាំ ១៩៤៥ បានចែងថា«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» នឹងត្រូវអនុវត្តជាដាច់ខាត ។

នេះជាភស្តុតាងយ៉ាងលាក់ជាក់ដែលបញ្ជាក់ថាតំបន់តៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិននិងមិនអាចប្រកែកបាន ។ ទោះបីជាបច្ចុប្បន្ននេះនៅមិនទាន់បានបង្រួបបង្រួមក្តី ក៏ប៉ុន្តែជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺមានឈាមជ័រតែមួយ ហើយមិនថាអាជ្ញាធរនៃដែនកោះតៃវ៉ាន់ឬពួកអបគមន៍និយមដែលប៉ុនប៉ងឆ្លងតាមការគប់គិតជាមួយកម្លាំងខាងក្រៅមួយចំនួនដើម្បីបំបែកតៃវ៉ាន់ចេញពីប្រទេសចិន ប្រឹងត្រដរធ្វើសកម្មភាពក្បត់នឹងការពិតនៃប្រវត្តិសាស្ត្រ ក្បត់នឹងឆន្ទៈរបស់ប្រជាជនយ៉ាងណាក្តី ក៏ការបង្រួបបង្រួមជាតិនៃប្រទេសចិនគឺជានិន្នាការដែលចៀសមិនរួចឡើយ ។

បច្ចុប្បន្ន ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាប្រទេសចំនួន ១៨២ នៅលើពិភពលោកដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ ។ អ្វីដែលគួរបញ្ជាក់គឺថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កូនប្រទេសមួយចំនួនតូចដែលបានបង្កើត«ទំនាក់ទំនងផ្លូវទូត»ជាមួយអាជ្ញាធរតៃវ៉ាន់បាននាំគ្នាផ្តាច់«ទំនាក់ទំនងផ្លូវការ»ជាមួយតៃវ៉ាន់ហើយងាកមកបង្កើតទំនាក់ទំនងផ្លូវទូតជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនវិញ នេះបានសបង្ហាញថា ការបង្កើត«ទំនាក់ទំនងផ្លូវការ»ជាមួយតំបន់តៃវ៉ាន់វាស្មើនឹងការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសហគមន៍អន្តរជាតិ និងផ្ទុយពីនិន្នាការទូទៅនៃសកលលោក ។ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលនៃប្រទេសណូរូបានប្រកាសថានឹងផ្តាច់«ទំនាក់ទំនងផ្លូវទូត»ជាមួយតំបន់តៃវ៉ាន់និងមានឆន្ទៈស្តារទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិនឡើងវិញ ហើយប្រទេសចិនក៏បានបង្ហាញពីការកោតសរសើរនិងស្វាគមន៍ចំពោះការនេះផងដែរ ។

តើគោលនយោបាយ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»ជានយោបាយអភិបាលកិច្ចដ៏មានប្រសិទ្ធភាពឬជានយោបាយបំបិទសិទ្ធិសេរីភាព ?

ប្រទេសចិនបានបញ្ជាក់ហើយថា បន្ទាប់ពីការបង្រួបបង្រួមតំបន់តៃវ៉ាន់ រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តគោលនយោបាយ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»ដើម្បីធ្វើអភិបាលកិច្ចចំពោះតំបន់តៃវ៉ាន់ដូចតំបន់ហុងកុងនិងម៉ាកាវដែរ ពោលគឺនឹងរក្សារបបសង្គមនិងប្រព័ន្ធនយោបាយដើមរបស់តៃវ៉ាន់តែត្រូវស្ថិតក្រោមអភិបាលកិច្ចរបស់រដ្ឋាភិបាលមជ្ឍិម ។ យ៉ាងណាមិញ បស្ចិមប្រទេសមួយចំនួនតូចតែងឃោសនានិងញុះញង់ថា នយោបាយ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»បានបំបិទសិទ្ធិសេរីភាពរបស់ហុងកុងនិងម៉ាកាវ តើសភាពពិតដូចជាការឃោសនាទេ ?

ជាក់ស្តែង អ្វីដែលយើងមើលឃើញច្បាស់នឹងភ្នែកគឺពលរដ្ឋហុងកុងនិងម៉ាកាវបានរស់ក្នុងសង្គមដែលមិនមានការផ្លាស់ប្តូររបបនយោបាយចាស់ឡើយ ពោលគឺមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ហើយតាមរយៈការតភ្ជាប់ជាមួយផែនការអភិវឌ្ឍន៍របស់តំបន់ចិនដីគោក តំបន់ហុងកុងនិងម៉ាកាវទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានរក្សាឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាពិសេស ទោះបីជាបច្ចុប្បន្ននេះសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងកំណើនទាបក្តី ក៏ប៉ុន្តែសេដ្ឋកិច្ចនៃតំបន់ហុងកុងនិងម៉ាកាវបានរក្សាកំណើនលឿនបង្គួរ ដែលបញ្ជាក់ថាតំបន់ទាំងពីរនេះបានអភិវឌ្ឍក្រោមរបបនយោបាយដែលប្រកបដោយប្រសិទ្ធភាព ។

អាស្រ័យហេតុនេះ ការដែលលើកឡើងពីការព្រួយបារម្ភថាក្រោយពេលដែលតំបន់តៃវ៉ាន់វិលចូលមាតុប្រទេសវិញ ប្រជាពលរដ្ឋនឹងបាត់បង់សិទ្ធិសេរីភាព ហើយការអភិវឌ្ឍនឹងធ្លាក់ចុះនោះវាគ្មានភាពចាំបាច់ទេ ព្រោះក្រោយពេលបង្រួបបង្រួមជាតិទាំងមូល តំបន់តៃវ៉ាន់នឹងមានសន្ទុះអភិវឌ្ឍន៍កាន់តែខ្លាំងក្លាតាមរយៈការតភ្ជាប់ផែនការអភិវឌ្ឍន៍ជាមួយមជ្ឈិមចិន ។
មិនថាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៃតំបន់តៃវ៉ាន់មានលទ្ធផលយ៉ាងណាក្តី ក៏មិនអាចកែប្រែការពិតដែលតំបន់តៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិននោះទេ ហើយក៏មិនអាចកែប្រែគំនិតឯកភាពរួមរបស់សហគមន័អន្តរជាតិស្តីពីគោលការណ៍ចិនមួយនោះដែរ គឺដូចជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលចែងថា ៖ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់គោលនយោបាយចិនមួយថា ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះ«គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។

ជារួម លើពិភពលោកនេះមានប្រទេសចិនតែមួយគត់ ហើយរាល់សកម្មភាពដែលប៉ុនប៉ងបំបែកតំបន់តៃវ៉ាន់ចេញពីប្រទេសចិនមុខជាត្រូវបរាជ័យជាមិនខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង