ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែង ក្នុងស្រុកថ្មពួក

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែង ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ៕
