មន្ទីរបរិស្ថានរាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាព កាត់បន្ថយសំណល់ប្លាស្ទិក និងការញែកសំរាមសំណល់រឹងទីប្រជុំជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាព កាត់បន្ថយសំណល់ប្លាស្ទិក និងការញែកសំរាមសំណល់រឹងទីប្រជុំជនជូនដល់លោកគ្រូ-អ្នកគ្រូ នៅគ្រប់បណ្តាសាលារៀននៅក្នុងរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធានការិយាល័យ និងលោកគ្រូ-អ្នកគ្រូនាយក នាយិកា នៅតាមបណ្តាសាលារៀនក្នុងរាជធានីភ្នំពេញបានចំនួន៥៥សាលារៀន។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកបរិស្ថាន ដល់បណ្តាសាលារៀន ស្ថាប័នដែលពាក់ព័ន្ឋ និងជំរុញឲ្យមានការផ្សព្វផ្សាយបន្តដល់សាធារណះជនដទៃទៀត ពីសកម្មភាពបរិស្ថាន ដើម្បីទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ការពារអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យសមស្រប ប្រកបដោយនិរន្តរភាព និងការរស់នៅប្រកបដោយចីរភាព៕
