ក្រុមភ្នាក់ងារទេសចរណ៍ ប្រចាំការនៅគោលដៅក្រុងអង្គរធំ ជួយសង្រ្គោះភ្ញៀវទេសចរ មានអាការងងឹតមុខ នៅរួតទី២ខាងត្បូង នៃប្រាសាទបាយ័ន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទី មានភ្ញៀវទេសចរជនជាតិខ្មែរម្នាក់ ភេទប្រុស អាយុ៦១ឆ្នាំ បានខ្យល់ចាប់ និងងងឹតមុខ ខណៈកំពុងទស្សនាប្រាសាទ នៅរួតទី២ ខាងត្បូងប្រាសាទបាយ័ន ភ្លាមៗនោះភ្នាក់ងារទេសចរណ៍ប្រចាំការនៅទីនោះ បានជួយសង្រ្គោះបឋមជូនដល់គាត់ និងបន្ទាប់ពីបានធូរស្បើយភ្ញៀវទេសចររូបនោះ បានត្រលប់ទៅគេហដ្ឋានវិញ៕
