**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម ណែនាំអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង ត្រូវរំលេចឱ្យឃើញគុណតម្លៃនយោបាយឈ្នះឈ្នះ

ភ្នំពេញ៖ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង បានណែនាំអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង ដែលនឹងត្រូវសាងសង់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនោះ ត្រូវរំលេចឱ្យឃើញគុណតម្លៃនយោបាយឈ្នះឈ្នះ និងវឌ្ឍនភាពសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ខិតខំរបស់ស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាស្មារតីរួមគ្នាថែរក្សាសន្តិភាព។

ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារខ្លឹមសារស្តូបឈ្នះឈ្នះអន្លង់វែង ព្រមទាំងទាំងឧត្តមសេនីយ៍ មេបញ្ជាការយោធភូមិភាគទី៤ អភិបាលខេត្ត-រង មេបញ្ជាការកងពល-មេបញ្ជាការរង រួមជាមួយនឹងមេបញ្ជាការ ប្រតិបត្តិការសឹករងខេត្តចំនួន៤ រួមមាន ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ និងសហការីក្រុមការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង បានបើកកិច្ចប្រជុំឆ្លងខ្លឹមសារ និងស្វែងរកការឯកភាពរួមដើម្បីចារឆ្លាក់ចម្លាក់បំពាក់ស្តូបឈ្នះឈ្នះអន្លង់វែង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ សម្រាប់កិច្ចប្រជុំនេះបានធ្វើឡើងនៅខេត្តសៀមរាប។

ឯកឧត្ដមប្រធានអនុគណៈកម្មការ បានសង្កត់ធ្ងន់ថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ពិតជាមានសារសំខាន់ និងតម្លៃអត្ថន័យយ៉ាងជ្រាលជ្រៅធំធេងណាស់សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ពិសេសពុំធ្លាប់ មានក្នុងប្រវត្តិសាស្រ្តកម្ពុជាអស់ជាច្រើនទសវត្សរ៍មកកន្លងមក ក្រោយការបែកបាក់ទៅមហានគរ មានតែនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោតែមួយគត់ ដែលនាំមកសន្តិភាពជូនប្រជាជននិងកម្ពុជាមានរយៈពេលវែងបំផុត បានធ្វើឱ្យមាតុភូមិកម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ស្ថិរភាពនយោបាយសង្គម សន្តិសុខសង្គម សណ្តាប់ធ្នាប់ ត្រូវបានលើកកម្ពស់ពង្រឹង និងយកចិត្តទុកដាក់ខ្ពស់តាមរយៈយុទ្ធសាស្រ្តត្រីកោណ យុទ្ធសាស្រ្តចតុកោណ របស់សម្តេចជោ និងបន្តដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែធ្វើឱ្យនយោបាយឈ្នះឈ្នះមានតម្លៃ និងសារសំខាន់បន្ថែមទៀតនាបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ និងបានធ្វើកិត្យានុភាពកម្ពុជាត្រូវបានផ្សាយទៅក្នុងតំបន់ និងឆាកអន្តរជាតិថែមទៀតផង។

ឯកឧត្ដមបានណែនាំថា «ហេតុនេះស្តូបឈ្នះឈ្នះអន្លង់វែង ត្រូវរំលេចឱ្យឃើញគុណតម្លៃនិងសារសំខាន់នយោបាយឈ្នះឈ្នះ ព្រោះថានយោបាយឈ្នះឈ្នះបាន ធ្វើឱ្យយើងមានអ្វីៗគ្រប់បែបយ៉ាង»។

ទន្ទឹមជាមួយនេះ ស្តូបឈ្នះឈ្នះអន្លង់វែងដែលយើងកំពុងតែរៀបចំស្ថាបនាប្រតិស្ថានឡើងនេះ ដោយកត្តាសុខសន្តិភាព សុខសន្តិភាពកើតមានបានសម្រាប់កម្ពុជាពេលនេះ គឺផ្តើមចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ផងដែរ នេះជាចំណុចដែលយើងទាំងអស់គ្នាត្រូវគិតគូរយកចិត្តទុកដាក់ ពិនិត្យពិច័យឱ្យបានហ្មត់ចត់ទៅរូបចម្លាក់ ក៏ដូចជាទាំងខ្លឹមសារព្រឹត្តិការណ៍ដែលកើតមានឡើងនៅលើភូមិសាស្រ្តនីមួយៗ ដែលពាក់ព័ន្ធទៅនឹងការអនុវត្ត នយោបាយឈ្នះ ឈ្នះ ដែលមានតឹកតាង ស្ថាននាម ប្រតិបត្តិករដែលបានរួមចំណែកក្នុងបុព្វហេតុនាំមកសន្តិភាពនៅកម្ពុជា។

តាមរយៈកិច្ចប្រជុំប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្តនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់បន្ថែមជូនក្រុមការងារថា ទាំងយោធានិងស៊ីវិលសូមមានកិច្ចសហការឯកភាពលើកស្ទួយ ចូលចលករឱ្យបានផុលផុស បន្ថែមទៀត គឺធ្វើយ៉ាងណាឱ្យអត្ថន័យ និងគុណតម្លៃនយោបាយឈ្នះឈ្នះ ឱ្យបានជ្រួតជ្រាបសុសសាយទៅឱ្យដល់គ្រប់ស្រទាបមហាជន និងត្រូវធ្វើឱ្យមានលក្ខណៈបន្តវេន ក្នុងន័យចូលរួមថែររក្សាអភិរក្សនិងអភិវឌ្ឍន៍នយោបាយ ឈ្នះឈ្នះទៅជាមេរៀន និងបទពិសោធ សម្រាប់សាធារណជនទូទៅយកទៅអនុវត្តលើគ្រប់វិស័យ ដើម្បីវឌ្ឍនភាពសង្គមប្រកបដោយចីរភាព សុខដុម និងការអភិវឌ្ឍយូរអង្វែង។

ស្តូបឈ្នះឈ្នះអន្លែងវែងមិនត្រឹមតែផ្តល់តម្លៃជាប្រវត្តិសាស្រ្តប៉ុណ្ណោះទេ គឺផ្តល់តម្លៃមុខងារជំរុញវិស័យសេដ្ឋកិច្ច វប្បធម៌ និងសាសនាឱ្យមានភាពរស់រវើកក្នុងសហគមន៍ប្រជាជន និងប្រជាជាតិខ្មែរលើភូមិសាស្រ្តយោធភូមិភាគទី៤ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង