ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់ឋានៈទីប្រឹក្សា និងជំនួយការ សម្ដេចប្រធានរដ្ឋសភា ចំនួន២២រូប

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់ឋានៈទីប្រឹក្សា និងជំនួយការ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចំនួន២២រូប។
ក្នុងព្រះរាជក្រឹត្យនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ត្រូវបានតែងតាំងជាទីប្រឹក្សា ចំនួន១៦រូប និងជំនួយការ ចំនួន៦រូប៕

