សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខេត្តព្រះសីហនុ បាត់ដំបង និងសៀមរាប ដែលជាប់ជ័យលាភី ជាទីក្រុងមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និង ខេត្តសៀមរាប ដែលបានជាប់ជ័យលាភី ក្នុងការប្រកួតប្រជែង ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year) ។
