ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយទីប្រឹក្សា និងជំនួយការរបស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយទីប្រឹក្សា និងជំនួយការរបស់ក្រសួងមហាផ្ទៃ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រធានខុទ្ទការិយាល័យ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា និងជំនួយការជាច្រើនរូបផងដែរ ប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ ៕
