**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ

ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិនិត្យការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងមុខងារសាធារណៈ ដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអចិន្ត្រៃ នៃគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសពិនិត្យការងារចំនួន២៖ ១.ពិនិត្យលើការងារសមាហរណកម្ម ផ្ទេរបុគ្គលិកសិក្សានៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និង២.ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្ដីណែនាំអន្តរក្រសួង ស្តីពីលក្ខខណ្ឌលក្ខណៈវិនិច្ឆ័យ យន្តការ និងនីតិវិធីនៃការតែងតាំងនាយក នាយិកា នាយិការង នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងបឋមសិក្សាសាធារណៈ។

អង្គប្រជុំបានរាយការណ៍ពីវឌ្ឍនភាពការងារសមាហរណកម្ម ផ្ទេរបុគ្គលិកសិក្សានៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងដាក់វេទិកាជូនប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត រាយការណ៍ពីស្ថានភាពទូទៅ និងបញ្ហាប្រឈមដែលក្រុមការងារថ្នាក់ក្រោមជាតិ បានជួបប្រទះផ្ទាល់ក្នុងពេលអនុវត្តការងារជាក់ស្តែង ព្រមទាំងអង្គប្រជុំបានមានមតិយោបល់ដោយសន្តិវិធី ប្រកបដោយភាពទន់ភ្លន់ជាច្រើន ដែលជាធាតុចូលដ៏ល្អក្នុងការជួយគិត ជួយដោះស្រាយការងារចំពោះមុខនិងបញ្ហាដែលបានជួបពីអង្គប្រជុំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ឯកឧត្តមប្រធានអង្គប្រជុំ បានសម្រេចឯកភាពលើការងារមួយចំនួនរួមមាន៖ ១.ការបើកបៀវត្ស ដោយរក្សាតាមស្ថានភាពបច្ចុប្បន្ន ដែលបានបែងចែកតាមក្រុង ស្រុក ខណ្ឌ ដែលមានស្រាប់, ២.មិនអនុញ្ញាតឱ្យមានការផ្ទេរទេ និង៣.កំណត់ដីកា ត្រូវចេញតាមសាលាដែលទទួលស្គាល់ដោយនាយក ឬនាយិកាស្របតាមលក្ខខណ្ឌត្រឹមត្រូវ និងចំនួនមន្ត្រីជាក់ស្តែងពិតប្រាកដមែន។

កិច្ចប្រជុំបានកំណត់ឱ្យក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដែលមានការចូលរួមពីក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា ប្រជុំពិភាក្សាលើការកំណត់ទម្រង់ ជំរឿនមន្ត្រី ការចុះត្រួតពិនិត្យជាក់ស្តែង និងការធ្វើរបាយការណ៍។

ទន្ទឹមនឹងនេះ អង្គប្រជុំ ក៏បានពិនិត្យពិភាក្សា ផ្តល់យោបល់ និងកែសម្រួលទៅលើសេចក្តីព្រាងសេចក្ដីណែនាំអន្តរក្រសួង ស្តីពីលក្ខខណ្ឌលក្ខណៈវិនិច្ឆ័យ យន្តការ និងនីតិវិធីនៃការតែងតាំងនាយក នាយិកា នាយិការង នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងបឋមសិក្សាសាធារណៈ ដោយកំណត់កែសម្រួល រួមមាន៖ ១.រៀបចំលក្ខខណ្ឌលក្ខណៈវិនិច្ឆ័យ ញែកឱ្យដាច់ដោយឡែកទៅតាមកម្រិតបឋមសិក្សា និងមត្តេយ្យសិក្សា និងទៅតាមនាយក នាយករង នាយិកា នាយិការង, ២.កំណត់គណៈកម្មការវាយតម្លៃ ញែកឱ្យដាច់ដោយឡែកទៅតាមកម្រិត, ៣.កំណត់បេក្ខភាពយកសាលាផ្ទាល់ ឬសាលាដទៃនៅក្នុងស្រុកតែមួយ, ៤.កំណត់សមាសភាពគណៈកម្មាការ, ៥.ពិនិត្យនិត្យានុគោលភាពជាមុនសិន និង៦.សេចក្តីសម្រេច ត្រូវចុះហត្ថលេខាអន្តរក្រសួងចំនួនបី(ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា)។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ ជាអនុប្រធាន សមាជិកនៃគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត សរុបចំនួនប្រមាណ ៨០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង