**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សា លើការកែសម្រួលសេចក្តីព្រាងថ្មី នៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបន្តរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋាន តំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំបាន ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។

ឯឧត្តមប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះការរៀបចំនូវរចនាសម្ព័ន្ធ អំពីតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ទាំងមូលក៏ដូចជាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃឱ្យបានកាន់តែលម្អិតផងដែរ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមក៏បានរម្លឹកជាថ្មីម្តងទៀតអំពីអនុក្រឹត្យលេខ ១០៩ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ គឺត្រូវការធ្វើបច្ចុប្បន្នភាពជាច្រើន ដោយសារតែក្រសួងមហាផ្ទៃ មានអង្គភាពមួយចំនួនទើបបានបង្កើតថ្មី និងមួយចំនួនទៀតត្រូវបានធ្វើសមាហរណកម្មបញ្ចូលគ្នា។ ដូច្នេះ ក្រសួងមហាផ្ទៃ ត្រូវរៀបចំតាក់តែង និងកំណត់នូវតួនាទីភារកិច្ចរបស់អង្គភាពនីមួយឡើងវិញឱ្យស្របតាមបច្ចុប្បន្នភាព និងស្របតាមច្បាប់ជាធរមាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យក់ដឹកនាំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមមានមតិចូលរួម និងផ្តល់ធាតុចូលសំខាន់ៗ ចូលក្នុងអនុក្រឹត្យខាងលើ ដើម្បីឱ្យកាន់តែមានពេញលេញ និងស្របតាមបច្ចុប្បន្នភាព។

ជាចុងក្រោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានណែនាំដល់សមាជិកអង្គប្រជុំតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តពិនិត្យមើលឱ្យបានជាក់លាក់ អំពីតួនាទីភារកិច្ចរបស់អង្គភាពខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការរៀបចំអនុក្រឹត្យថ្មីនេះ ល្អគ្រប់ជ្រុងជ្រោយ និងភាពងាយស្រួលដល់ការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពចំណុះក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង