**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

កម្ពុជា គាំទ្រការធ្វើចំណាកស្រុក ទៅធ្វើការដោយសុវត្ថិភាព តែត្រូវរក្សាតុល្យភាព កម្លាំងពលកម្មក្នុងស្រុក

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែទោះជាយ៉ាងណាក៏ត្រូវតែរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុកផងដែរ ដោយថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមដែលនឹងផ្ដល់ការងារកាន់តែច្រើនទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកតែម្ដង

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុង ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថារដ្ឋាភិបាលកម្ពុជាផ្ដាជ្ញាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស និងបទល្មើសនានាដែលកើតឡើងពីកាតធ្វើទេសន្តរប្រវេសន៍ខុសច្បាប់។

ឯកឧត្តមថាដោយហេតុនេះហើយ ទើបបានជារាជ រដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយបណ្តាប្រទេសនានាដូចជា ប្រទេសចិន អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក ថៃ និងប្រទេសវៀតណាមជាដើម។ ទោះបីជាការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសបានផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាក្ដី ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាពេលនេះកំពុងតែធ្វើការអភិវឌ្ឍដើម្បីទាក់ទាញនូវអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ដោយឯកឧត្តមថានឹងផ្ដល់ការងារទៅដល់ប្រជាពលរដ្ឋជាច្រើន។

ឯកឧត្តមអភិសន្តិបណ្ឌិតបញ្ជាក់ថា «ដើម្បីឆ្លើយតបទៅនឹងទិសដៅនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍន៍គ្រប់វិស័យ ដោយពង្រីកការវិនិយោគដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យ សំណង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ជាដើម ដែលអាចបង្កើន ការងារ និងមុខរបរ ជូនប្រជាពលរដ្ឋរាប់លាននាក់ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំទំនាក់ទំនងពង្រីកឱកាសការងារនៅក្រៅប្រទេសតាមនីតិវិធីស្របច្បាប់ជាមួយប្រទេសដែលមានសេចក្តីត្រូវការ»។

ជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខាបានជម្រាបអំពីកម្មវិធីគោលនយោបាយអទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីបន្តអភិវឌ្ឍន៍ប្រព័ន្ធជំនួយសង្គមសំដៅកសាងសង្គមមួយ ដែលមានភាពរឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ទ តាមរយៈការលើកកម្ពស់នូវការ អភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងងាយរងហានីភ័យ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

កម្មវិធីទាំងនោះមានដូចជា ការបន្តទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍។ ពង្រឹងនិងពង្រីកកិច្ចសហសហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពាន ព្រមទាំងផ្តន្ទាទោសដល់ជនល្មើស។

រដ្ឋាភិបាលទទួលយកនិងផ្តល់សេវាគាំពារ និងស្តារនីតិសម្បទាដល់ជនរងគ្រោះ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងទទួលស្គាល់ពលករជំនាញដែលមកប្រទេសកម្ពុជាវិញ ជាមួយនឹងការពង្រឹងកិច្ចសហការបន្ថែមទៀត ជាមួយប្រទេសអាស៊ាន ដោយធានាចំពោះពលកស្របច្បាប់នៅក្នុងតំបន់ ទទួលបានរបបសន្តិសុខសង្គម គ្រោះថ្នាក់ដល់ជីវិត និងទទួលបានសំណងតាមច្បាប់ និងចុងក្រោយគឺប្រើប្រាស់មជ្ឈមណ្ឌលនេះ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះតាមរយៈការផ្តល់សេវាការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព និងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះដោយគ្មានការរើសអើង ៕

អត្ថបទដែលជាប់ទាក់ទង