**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ក្នុងទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ ក្រសួងការងារ បង្ហាញកិច្ចការសំខាន់៦ចំណុច

ភ្នំពេញ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៤នៃទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងមូលបទការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីកិច្ចការសំខាន់ចំនួន៦ចំណុចដែលក្រសួងបានធ្វើដើម្បីភាពកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅនៅបរទេស។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមកត្តា អ៊ន រដ្ឋលេខាធិក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

កិច្ចការសំខាន់ៗទាំង៦នោះរួមមានទី១ ការពង្រឹងសេវាអនុព័ន្ធការងារអមស្ថានទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសតាមបណ្ដាប្រទេសគោលដៅដើម្បីជួយបង្ករភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ ទន្ទឹមនឹងនេះ កិច្ចការសំខាន់ទី២ គឺការបន្តពង្រឹងយន្តការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន។
ចំណុចទី៣ គឺការផ្ដល់ការគាំទ្រនិងភាពងាយស្រួលជូនពលករពេលធ្វើការនៅក្រៅប្រទេសតាមរយៈការសម្របសម្រួលបែបបទឯកសារការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។
ទី៤ ការជួយអន្តរាគមន៍សម្របសម្រួលពលករនិងដោះស្រាយបញ្ហាជាទូទៅរបស់ពលករជួបការលំបាកដែលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរណាម្នាក់មានបញ្ហាទុកលំបាកដោយគ្មានការដឹងឮឬអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាឡើយ។
ទី៥ ការចូលរួមសម្របសម្រួលនិងផ្ដល់ជំនួយជាថ្នាំព្យាបាលនិងស្បៀងអាហារដល់ពលករដែលជួបការលំបាកនូវប្រទេសថៃក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ដែលជាការបង្ហាញពីសមាណចិត្ត និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះពលរដ្ឋរបស់ខ្លួនមិនថានៅប្រទេសណា ឬក្នុងស្ថានភាពបែបណានោះទេ។
និងទី៦ ចុងក្រោយ ការផ្តួចផ្តើមឱ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន។នេះគឹជាចំណុចសំខាន់បំផុតមួយដើម្បីឱ្យពលរដ្ឋកម្ពុជា និងតំបន់អាស៊ានអាចទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមក្នុងតំបន់បើទោះពលរដ្ឋម្នាក់នោះធ្វើការនៅប្រទេសណាក៏ដោយ។ ត្រង់ចំណុចនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានសម្រេចបានសេចក្តីថ្លែងការណ៍អាស៊ានស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។

ទាំងនេះ គឺជាចំណុចសំខាន់ៗដែលក្រសួងការងារក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងជួយប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងធ្វើការនៅក្រៅប្រទេសដើម្បីទទួលបានបទពិសោធន៍ការងារ និងជំនាញបន្ថែមទៀត។

គិតត្រឹមឆ្នាំ២០២៣ ពលករទេសន្តរប្រវេសន៍កម្ពុជាមានប្រមាណ១.៣លាននាក់ដែលកំពុងធ្វើការនោប្រទេសធំៗមួយចំនួនដូចជាថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះហុងកុង សឹង្ហបូរី និងបណ្តាប្រទេសមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង