ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រសួងការបរទេសពិនិត្យលទ្ធភាព បង្កើតអគ្គកុងស៊ុលខ្មែរ នៅអូសាកា ប្រទេសជប៉ុន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងការបរទេស សិក្សាពិនិត្យលទ្ធភាព បង្កើតអគ្គកុងស៊ុលថ្មីមួយទៀត នៅអូសាកា ប្រទេសជប៉ុន ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសូមឲ្យពិនិត្យលទ្ធភាពសិក្សា ហើយក្រសួងការបរទេស ពិនិត្យមើលតើយើងអាច នៅថ្ងៃអនាគតបង្កើតអគ្គកុងស៊ុលមួយទៀត នៅអូសាការ ឬទេ? ដើម្បីជួយបងប្អូនយើង» ។
សម្ដេចធិបតី ក៏បានបានប្រាប់ប្រជាពលរដ្ឋកម្ពុជា នៅប្រទេសជប៉ុន និងកូរ៉េខាង ត្បូង អាចធ្វើលិខិតឆ្លងដែនថ្មីបាន នៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ដោយមិនចាំ បាច់ធ្វើដំណើរមកស្រុកខ្មែរឡើយ ៕
