**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

គណកម្មការឯកទេសជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម និងខេត្តកំពង់ធំ បន្តប្រតិបត្តិការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ

ភ្នំពេញ៖ គណកម្មការឯកទេសជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ខេត្តប៊ីញភឿក នៃសាធាររដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក ង្វៀន ថាញ់រួន អនុប្រធាននយោបាយខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំប្រតិភូមកប្រជុំពិភាក្សាការងារ និងចុះអនុស្សរណៈ ស្ដីពីកិច្ចសហប្រតិបត្តិការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម សុក ហៃ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការឯកទេសជីករុករកអដ្ឋិធាតុខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកវរសេនីយ៍ឯក ង្វៀន ថាញ់រួន អនុប្រធាននយោបាយយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូតំណាងឲ្យគណៈកម្មាធិការ ឯកទេស ជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ខេត្តប៊ិញភឿក ហើយនឹងបានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមបច្ចេកទេសជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមK៧០និងK៧២ ជីករុករកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៣ នេះ នៅខេត្តកំពង់ធំ លទ្ធផលជីកយកបាននិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១.១៥២អដ្ឋិធាតុរួចមកហើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីការលំបាក និងការងាយស្រួលក្នុងការស្រាវជ្រាវនិងជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងរយៈពេលកន្លងមក ដោយភូមិសាស្ត្រមានការប្រែប្រួល សាក្សីដែលធ្លាប់ដឹងពីកន្លែងកប់សាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម មានវ័យចាស់ និងបានទទួលមរណភាពជាបន្តបន្ទាប់ ហើយមួយចំនួនទៀតបានផ្លាស់ប្ដូរទីលំនៅ ។ ចំពោះទិសដៅនៅពេលខាងមុខយើងនឹងបន្តជីករុករកអដ្ឋិធាតុ តាមការស្រាវជ្រាវនៅសេសសល់ប្រមាណ៦០ទៅ៦៥អដ្ឋិធាតុទៀតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក ង្វៀន ថាញ់រួន និងប្រតិភូ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋកម្ពុជា ដែលបានសហការបង្កលក្ខណៈងាយស្រួលក្នុងសកម្មភាពមនុស្សធម៌ ដើម្បីក្រុមបច្ចេកទេសជំនាញK៧០និងK៧២ ជីករុករកនិងធ្វើមាតុភូមិអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសវៀតណាមវិញទទួលបានលទ្ធផលល្អប្រសើរ នឹងបានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់រួមជាមួយប្រជាពលរដ្ឋ សូមមេត្តារួមគ្នាជួយបង្កលក្ខណៈងាយស្រួល ដើម្បីក្រុមបច្ចេកទេសជំនាញK៧២ បន្តជីកគាស់លើកយកអដ្ឋិធាតុវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

ឯកឧត្តម សុក ហៃ បានថ្លែងអំណរគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលកន្លងមកបានសហការជាមួយកងទ័ពរណស្សិសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត​ អៀងសារី ខៀវសំផន ទទួលបានមហាជ័យជម្នះនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ។

នៅឱកាសនេះផងដែរ ឯកឧត្ដម សុក ហៃ ក្នុងនាមអាជ្ញាធរដែនដី និងគណៈកម្មការ ជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម នៅលើទឹកដីខេត្តកំពង់ធំ បានប្តេជ្ញាចិត្តផ្សព្វផ្សាយ និងសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ រួមជាមួយប្រជាពលរដ្ឋ ដើម្បីបន្តសហការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ឲ្យទទួលបានលទ្ធផលល្អ ដើម្បីនាំយកអដ្ឋិធាតុទៅប្រគល់ជូនក្រុមគ្រួសារសាច់ញាតិរបស់បងប្អូន ដែលកំពុងរង់ចាំនៅប្រទេសវៀតណាមវិញ៕

អត្ថបទដែលជាប់ទាក់ទង