កម្លាំងជំនាញដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ចំនួន២គ្រាប់ ស្ថិតនៅ២ទីតាំងផេ្សងគ្នា

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ចំនួន២គ្រាប់ ស្ថិតនៅ២ទីតាំងផេ្សងគ្នា ដែលមួយគ្រាប់ស្ថិតនៅស្រុកមេមត់ និងមួយគ្រាប់ទៀតស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំត្រូវបានកម្លាំងជំនាញនៃអង្គភាពស៊ីម៉ាក់ដោះបន្សាបបានដោយជោគជ័យ។
គ្រាប់បែកMK82នេះ មានទម្ងន់ប្រមាណ២៣០គីឡូក្រាម ជាប្រភេទគ្រាប់ទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមក្នុងទសវត្ស៦០ និង៧០ កម្លាំងជំនាញបានដោះបន្សាប និងដឹកជញ្ជូនគ្រាប់ទម្លាក់ពីយន្តហោះទាំង២គ្រាប់នេះប្រកបដោយសុវត្ថិភាពហើយ។
សូមរម្លឹកផងដែរថា មានគ្រាប់បែកទម្ងន់សរុបប្រមាណជាង៤លានតោន រួមទាំងគ្រាប់បែកចង្កោមប្រមាណជាង៣០លានកូនគ្រាប់ ដែលប្រតិបត្តិការទម្លាក់ដោយយន្តហោះជាង៥០០,០០០ ជើងហោះហើរបានទម្លាក់គ្រាប់បែកទាំងនោះលើទឹកដីនៃព្រះរាជាណាចក្រដ៍ស្រស់បំព្រងតូចមួយនេះ៕
