ប្រទេសរុស្ស៊ីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤

មូស្កូ៖ សភាជាន់ខ្ពស់របស់រុស្ស៊ី បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី សម្រាប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤។
ការសម្រេចនេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយសំឡេង ១៦២ ក្នុងក្រុមប្រឹក្សាសហព័ន្ធ។
លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធបានឲ្យដឹងថា ជាមួយនឹងការសម្រេចចិត្តនេះ យើងកំពុងចាប់ផ្តើមយុទ្ធនាការបោះឆ្នោតប្រកបដោយប្រសិទ្ធភាព។
លោកស្រីបានបន្ថែមថា ជាលើកដំបូងហើយដែលអ្នកស្រុកនៃតំបន់ Donetsk, Luhansk, Zaporizhzhya និង Kherson នៃប្រទេសអ៊ុយក្រែនបញ្ចូលដោយរុស្ស៊ីនឹងចូលរួមក្នុងការបោះឆ្នោត។
Matviyenko បានលើកឡើងថា តាមរយៈការជ្រើសរើសប្រមុខរដ្ឋរួមគ្នា យើងចែករំលែកយ៉ាងពេញលេញនូវទំនួលខុសត្រូវរួម និងជោគវាសនារួមនៃមាតុភូមិរបស់យើង។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនទាន់បានប្រកាសជាផ្លូវការអំពីចេតនារបស់គាត់ក្នុងការឈរឈ្មោះសម្រាប់អាណត្តិប្រធានាធិបតីថ្មីរយៈពេលប្រាំមួយឆ្នាំនោះទេ។
