**អភិបាលរងខេត្តកណ្ដាល៖ ការចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋ**សាលាសង្កាត់ប្ញស្សីកែវ បើកកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនារី និងកុមារ ប្រចាំខែឧសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**កូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមដល់កម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ អរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា**ក្រសួងបរិស្ថាន ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)**សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ**អគ្គស្នងការនគរបាលជាតិ ដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម**ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី**អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ**ស្វីស បញ្ជាក់ជំហរបន្តពង្រឹងទំនាក់ទំនងការទូតនិងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)**វិទ្យាស្ថានNPIC ប្រារព្ធខួប១៩ឆ្នាំ ជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**កាកបាទក្រហមកម្ពុជា បើកវគ្គផ្សព្វផ្សាយស្តីអំពី “បរិយាបន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ”**អភិបាលខេត្តកំពត ស្នើឱ្យអាជីវករ សេវាករ ក្នុងខេត្តទាំងអស់ត្រូវប្រើភាពស្មោះត្រង់ដើម្បីរក្សាកំណើនភ្ញៀវទេសចរ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ»

គិតត្រឹមថ្ងៃ៧ធ្នូ មានអាជីវករ និងកម្មករនិយោជិត ១ ១៤៨ ៦២៧នាក់ ទទួលបានការផ្សព្វផ្សាយ ពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

ភ្នំពេញ៖ គិតរហូតមកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ គឺជាថ្ងៃទី២៤ ហើយនៃយុទ្ធនាការផ្សព្វផ្សាយ ៣០ថ្ងៃ ដែលបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ពិសេស គឺការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលបងប្អូនប្រជាពលរដ្ឋត្រូវទទួលបាន ពេលក្លាយជាសមាជិក ប.ស.ស.។

គិតចាប់ពីថ្ងៃបើកយុទ្ធនាការផ្សព្វផ្សាយដំបូង រហូតមកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះ មានបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា ១ ១៤៨ ៦២៧នាក់ ស្មើនឹង ៣ ៦៣៦លើក ទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត។ ដោយឡែកគ្រាន់តែរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្រុមការងារ ប.ស.ស. បានចុះផ្សព្វផ្សាយសរុបចំនួន ២៤៣លើកបន្ថែមទៀត និងមានអ្នកចូលរួមសរុបចំនួន ៥៥ ៤៤១នាក់។

គួរបញ្ជាក់ឱ្យដឹងថា ក្នុងយុទ្ធនាការរយៈពេល ៣០ថ្ងៃនេះ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប.ស.ស. ដែលជាសេនាធិការបាននឹងកំពុងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅដល់មូលដ្ឋានជាគោលដៅ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង