**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តព្រះសីហនុ, គណបក្សប្រជាជន ទទួលបាន ១៧២សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០៨សំឡេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកែប, គណបក្សប្រជាជន ទទួលបាន ៣១សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០១សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្ទឹងត្រែង, គណបក្សប្រជាជន ទទួលបាន ១៦០សំឡេង**លទ្ធផលបណ្តោះអាសន្នការរាប់សន្លឹកឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តឧត្តរមានជ័យ គណបក្សប្រជាជន ទទួលបាន ១៤៨សម្លេង ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ០៥សម្លេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តមណ្ឌលគិរី, គណបក្សប្រជាជន ទទួលបាន ១០៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបាត់ដំបង, គណបក្សប្រជាជន ទទួលបាន ៧០៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបន្ទាយមានជ័យ, គណបក្សប្រជាជន ទទួលបាន ៤៦៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តកោះកុង, គណបក្សប្រជាជន ទទួលបាន ១៤៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្វាយរៀង, គណបក្សប្រជាជន ទទួលបាន ៤៣៧សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកណ្តាល, គណបក្សប្រជាជន ទទួលបាន ៧៧៩សំឡេង**ករណីចាក់ថ្មចូលទន្លេ ប្រុងយកធ្វើជាកម្មសិទ្ធិនៅ ស្រុកស្រីសន្ធរ បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ**ជនជាតិចិនដែលបើករថយន្ត LUMBORGHINI បុកអ្នកបើកម៉ូតូស្លាប់ ត្រូវបានបញ្ជូនទៅតុលាការហើយដើម្បីចាត់ការតាមនីតិវិធីច្បាប់**គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃនេះ**ឈ្វេងយល់ពីអត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅលើដងផ្លូវ**អភិបាលខេត្តប៉ៃលិន ពិនិត្យមើលដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលបោះឆ្នោត ស្ថិតក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន**ទីប្រឹក្សាគណបក្សកម្លាំងជាតិ មើលឃើញថា ការបោះឆ្នោតព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្នុងការិយាល័យលេខ៨០០១ ក្រុងស្ទឹងសែន**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះសីសុវត្ថិ**សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមភាគ៤ ខេត្តបាត់ដំបង**សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តសៀមរាប

យោធភូមិភាគទី៤ បើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឧត្តមសេនីយ៍ទោ ឆូយ សុផល មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញចូលរួមក្នុងពិធី បើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើក ដំបូងជូនដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍ ដើម្បីផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាគ្រប់គ្រងបន្តរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងខេត្តទាំង៤ សៀមរាប, កំពង់ធំ, ព្រះវិហារ និងឧត្តរមានជ័យ កងពលតូចថ្មើរជើងលេខ ៤១, ៤២ សរុបមានចំនួន ១៩១នាក់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា និងជាប្រធាន អនុគណៈកម្មការគោលនយោបាយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានបញ្ជាក់ប្រាប់អំពីសមាសភាពអនុគណៈកម្មការគោលនយោបាយជូនអង្គប្រជុំ និងបានលើកឡើងអំពីច្បាប់ និងគោលការណ៍មួយចំនួនដូចខាងក្រោម៖

– យោងព្រះរាជក្រមលេខ០៧ន.ស.៩៤ ចថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៩៤ ស្តីពីរបបសោធននិវត្តន៍ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យលេខ១០១.អនក្រ.បក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាលត្រូវទទួលបានគោលរបបមួយលើកស្មើរ ប្រាក់បៀវត្សមូលដ្ឋានចុងក្រោយគុណនឹង ៨ បូករួមនឹងប្រាក់ប្រុងប្រៀបជីវភាពរស់នៅ ចំនួន២០៦.០០០រៀន (ប្រកាសអន្តរក្រសួងលេខ១៣០/២០០៧ អ.ន ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៧)។

– យោងអនុក្រិត្យលេខ ០៨ អ្នកក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៨, សារាចរណែនាំក្រសួងលេខ ០០១/២០០៧ សរណ.អក ចុះថ្ងៃទី២៩ ខែមិនា ឆ្នាំ២០០៧ និងអនុក្រិត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាល យោធិនពលី ត្រូវទទួលបានគោលរបបមួយលើកស្មើរប្រាក់បៀវត្សមូលដ្ឋានចុងក្រោយគុណនឹង ១៥ ចំណែកយោធិនមរណៈ ទទួលបានគោលរបបមួយលើកស្មើរប្រាក់បៀវត្សមូលដ្ឋានចុងក្រោយគុណនឹង ១២។ ចំពោះយោធិនពិការ ត្រូវបានទទួលរបបឧបត្ថម្ភប្រាក់អតីតភាពបម្រើការងារមិនលើសពី ២៤ខែ ដោយគិតរយៈពេលបម្រើក្នុងជួរកងទ័ព ១ឆ្នាំ បានទទួល ២ខែរួមទាំងដោះស្រាយប្រាក់បៀវត្សរ៍សរុប ៣ខែ បន្ថែមមុនពេលផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពេលរង់ចាំបំពេញសំណុំលិខិត ដោះស្រាយប្រាក់ឧបត្ថម្ភបន្ត។

– ចំពោះយោធិនសោធននិវត្តន៍ ត្រូវកាត់ក្របខ័ណ្ឌចេញពីការគ្រប់គ្រងរបស់អង្គភាពនៅត្រឹមដំណាច់ ខែតុលា ឆ្នាំ២០២៤ ហើយត្រូវទៅទទួលគោលរបបឧបត្ថម្ភនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ដោយទទួលបាន ៨០ភាគរយនៃប្រាក់បៀវត្សរ៍ឋានន្តរស័ក្តិចុងក្រោយដោយបូកបញ្ចូលមកវិញប្រាក់ជំនួយគ្រួសារ ប្រាក់ជំនួយកូនដែលមិនទាន់ហួសអាយុ និងប្រាក់ ១៥ភាគរយ (ចូលទ័ពមុនឆ្នាំ១៩៧៩) និង ២០ភាគរយ (ចូលបម្រើកងទ័ពមុនឆ្នាំ១៩៧០) ហើយចំពោះយោធិនដែលបម្រើការងារប៉ះពាល់សុខភាព និងឈរជើងនៅតំបន់លំបាក ក៏ត្រូវទទួលបាន ១៥ភាគរយដែរ (ប្រកាសលេខ០៥៦/២០១០ប្រ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ)។ ចំពោះការបើកប្រាក់គោលនយោបាយសោធននិវត្តន៍យោធិនត្រូវមានមុខមកផ្ដិតមេដៃបើកប្រាក់លើលិខិតប្រកាសបុគ្គលដោយមិនអាចជំនួសបានឡើយ។

– ចំពោះយោធិនពលីមរណៈ ត្រូវកាត់ក្របខ័ណ្ឌចេញពីការគ្រប់គ្រងរបស់អង្គភាពនៅត្រឹមដំណាច់ ខែតុលា ឆ្នាំ២០២៣ ហើយត្រូវទទួលរបបឧបត្ថម្ភនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ ដោយទទួលបានត្រឹមតែប្រាក់ជំនួយកូន និងប្រាក់ឧបត្ថម្ភឪពុកម្ដាយតែប៉ុណ្ណោះ។ ចំពោះការបើកប្រាក់គោលនយោបាយ ១៥ខែ និង ១២ខែ នាពេលនេះ តម្រូវឲ្យមានតាមលក្ខខណ្ឌបួនយ៉ាង (ប្រពន្ធស្របច្បាប់ដែលមានចុះក្នុងប្រវត្តិរូបរបស់យោធិន កូនបង្កើតរបស់យោធិន ឪពុកម្តាយបង្កើតរបស់យោធិន និងអាណាព្យាបាលតាំងពីវ័យកុមារភាព) ទើបអាចទទួលប្រាក់នេះបាន។

ឧត្តមសេនីយ៍ទោ ឆូយ សុផល បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍ដែលបានផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំងអស់ពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវចូលជាសមាជិកអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបានការមើលថែ ពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋាន ខេត្ត ក្រុង ខណ្ឌ ឃុំ សង្កាត់ ដែលបងប្អូនបានរស់នៅ។

ត្រូវទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត ឬការិយាល័យសង្គមកិច្ចអតីតយុទ្ធជន ក្រុង ស្រុក ដែល បងប្អូនរស់នៅ ដើម្បីធ្វើប័ណ្ណ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ។ ត្រូវធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋគំរូ នៅក្នុងសង្គម ដោយត្រូវគោរពច្បាប់នានា របស់រដ្ឋឲ្យបានល្អ ខិតខំបំពេញការងារបង្ករបង្កើនផល និងប្រកបរបររកស៊ីចិញ្ចឹមជីវិត ប្រកបដោយភាពសុច្ចរិត ចូលរួមគ្រប់សកម្មភាពនានារបស់សង្គម ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង