Update! រកឃើញហើយ សាកសពក្មេងប្រុសដែលជិះកង់ធ្លាក់ចូលប្រឡាយទឹកបណ្ដាលលង់ស្លាប់នោះ

ភ្នំពេញ៖ ក្រុមកម្លាំង៩១១ បានរកឃើញហើយ សាកសពក្មេងប្រុសដែលជិះកង់ធ្លាក់ចូលប្រឡាយទឹកបណ្ដាលលង់ស្លាប់នោះ នៅម៉ោង ៧និង៧នាទី។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ មាមហេតុការណ៍ក្មេងប្រុសពីនាក់បានជិះកងមួយគ្រឿង ដួលធ្លាក់ចូលទៅក្នុងប្រឡាយទឹក ចំពីមុខលូរដែលកំពុងតែហូរ បណ្ដាលឱ្យលង់ស្លាប់ម្នាក់កេីតឡេីងនៅតាមបណ្ដោយផ្លូវលេខ៩៩ កែងផ្លូវ៩០៧ ស្ថិតក្នុងភូមិបឹងសាឡាងសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ ក្មេងប្រុសពីរនាក់ជិះកង់មួយគ្រឿង ធ្វេីដំណើរ ក្នុងល្បឿនលឿនគួរសម ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុខាងលើ
អ្នកឌុបត្រូវជាបងប្រុសរបស់ជនរងគ្រោះ បានជិះគេចពីរថយន្តមួយគ្រឿង ចាប់ហ្វ្រាំងរអិលធ្លាប់ចូលប្រឡាយអូរវែង ទាំងពីរនាក់ ជនរងគ្រោះមានឈ្មោះ សុខ វិច្ឆិកា ភេទប្រុសអាយុ ០៦ មុខរបរសិស្សតែឈ្មោះ សុខ វិហ្សា ត្រូវជាបងប្រុស បានតោងមែនឈើជាប់រួចផុតពីគ្រោះថ្នាក់ ចំណែកឯជនរងគ្រោះធ្លាក់ចូលទឹកប្រឡាយមិនទាន់រកឃើញនៅឡើងទេ។
បច្ចុប្បន្នសាកសពត្រូវបានក្រុមកម្លាំង៩១១ រកឃើញហើយនៅវេលាម៉ោង ៧ និង៧នាទី ហើយចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
