**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

ក្មេងទំនើងជាង ១០នាក់ ដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ ក្នុងក្រុងក្រចេះ ត្រូវបាននគរបាលចាប់យកទៅអប់រំណែនាំទាំងយប់

ភ្នំពេញ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នា ១១នាក់​​ បានជិះម៉ូតូ​​ក្នុងល្បឿនលឿនបង្កភាពអាធិបតេយ្យ នៅតាមផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនយកមកធ្វើការអប់រំណែនាំទាំងយប់ កាលពីរាត្រីថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង១១នាក់ខាងលើនេះ ក្រោយពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូ១១គ្រឿង បើកបរក្នុងល្បឿនលឿនបង្កភាពអានាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ។

ចំពោះការចុះបង្រ្កាបក្រុមក្មេងទំនើងខាងលើនេះដែរ គឺទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងកានគរបាលខេត្តក្រចេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការតាមឃាត់ម៉ូតូទាំង១១គ្រឿងនោះ​​ ​និងអញ្ជើញឪពុកម្ដាយ អាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរល្បឿនលឿនបន្តទៀត រួចក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។​​

ទន្ទឹមនឹងនោះ​​ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងក្រចេះ ក៏បានសាទរចំពោះចំណាត់ការរបស់កម្លាំងសមត្ថកិច្ច ដែលតែងតែមានចំណាត់ការជាបន្តបន្ទាប់ចំពោះក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះ ឬក៏កែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសជាបន្តបន្ទាប់ នៅមួយរយៈកាលចុងក្រោយនេះ ដើម្បីចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គម និងរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង