**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ព្រឹត្តិការណ៍ «ជិះកង់កម្សាន្តលក្ខណៈមហាជន» តាមបណ្តោយមាត់សមុទ្រ ឆ្នេរស្រី-ស ចម្ងាយ ៤,៥គីឡូម៉ែត្រ នឹងរៀបចំនៅខេត្តកែប ក្នុងពិធីបុណ្យសមុទ្រ ថ្ងៃទី

ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្នុងខេត្តកែប ក្រោមប្រធានបទ«ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅថ្ងៃទី២ធ្នូ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ នឹងរៀបចំព្រឹត្តិការណ៍ «ជិះកង់កម្សាន្តលក្ខណៈមហាជន» តាមបណ្តោយមាត់សមុទ្រ ឆ្នេរស្រី-ស សាលាខេត្តកែប ក្នុងរយៈចម្ងាយ៤,៥គីឡូម៉ែត្រ។

គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ បញ្ជាក់ថា «ព្រឹត្តិការណ៍ជិះកង់កម្សាន្តលក្ខណៈមហាជនរៀបចំឡើង វេលាម៉ោង៧:០០នាទីព្រឹក ដោយមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ ជួបជុំចេញដំណើរពីចំណុចខ្លោងទ្វារអបអរសាទរពិធីបុណ្យសមុទ្រនៅតំបន់ A (ផ្សារក្តាម) តាមបណ្តោយមាត់សមុទ្រឆ្នេរស្រី-ស សាលាខេត្តកែប ឆ្ពោះទៅបញ្ចប់នៅផែទេសចរណ៍កោះទន្សាយ ដែលមានរយៈចម្ងាយ៤,៥គីឡូម៉ែត្រ»។ ដូច្នេះសូមសាធារណជនដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ជិះកង់កម្សាន្តលក្ខណៈមហាជននេះ ត្រូវត្រៀមកង់ផ្ទាល់ខ្លួនមកជួបជុំគ្នានៅកន្លែងចេញដំណើរដែលបានកំណត់នៅវេលាម៉ោង៦:៣០នាទីព្រឹកស្អែក។

ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣នេះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តកែប ជំរុញកំណើនភ្ញៀវទេសចរ និងទាក់ទាញចំណាប់អារម្មណ៍អ្នកស្នេហាវិស័យកីឡា ទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែបកាន់តែច្រើនឡើង។ ពិធីនេះនឹងមានការអញ្ជើញចូលរួមប្រកាសបើកជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២។ ជាការកត់សម្គាល់ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅដោយមានកម្មវិធីជាច្រើនរួមមាន៖ ការសម្ដែងសិល្បៈ ការប្រគំតន្ត្រី ការប្រកួតប្រដាល់គុនខ្មែរ ការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ សួនបង្ហោះខ្លែង ទីតាំងបង្ហោះគោម កន្លែងតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានាផងដែរ។

សូមរំលឹកថា ពិធីបុណ្យសមុទ្រប្រចាំឆ្នាំនៅកម្ពុជា ចាប់ផ្តើមធ្វើឡើងតាំងពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រស្រស់ស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាតលើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា នៃប្រទេសសេណេហ្គាល់។ ចាប់តាំងពីពេលនោះមក កម្ពុជាបានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រជារៀងរាល់ឆ្នាំ ដែលធ្វើឡើងវិលជុំនៅតាមខេត្តបណ្តោយឆ្នេរសមុទ្រទាំង៤របស់ខ្លួន។ ដូច្នេះ បងប្អូនសាធារណជនរួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ អាចអញ្ជើញទៅចូលរួមទស្សនាដោយសេរី និងថែរក្សាបរិស្ថានទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង