សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី ដែលឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោកលេីកទី៧ នៅប្រទេសវៀតណាម

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ លើវិញ្ញាសា មេគុនកាំបិតធំ (ASPECT BROADSWORD SINGLE FORM FEMALE) នៅប្រទេសវៀតណាម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
