សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កីឡាករកម្ពុជា ម៉េត សារី និងម៉េត សុភក្រ្តា ដែលឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ នៅវៀតណាម

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរ កីឡាករវ៉ូវីណាមកម្ពុជា ម៉េត សារី និង ម៉េត សុភក្រ្តា ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត
ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ លើវិញ្ញាសា មេគុនក្រុមបុរសពីរនាក់ ( DUAL FORM NUMBER 2 MALE ) នៅប្រទេសវៀតណាម ថ្ងៃទី២៦ វិច្ឆិកា ២០២៣ ។
