**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

រយៈពេល៤ថ្ងៃ ផ្សារមូលបត្រកម្ពុជា ទទួលបានមានការស្នើសុំបើកគណនីជួញដូរ៣ពាន់គណនី

ភ្នំពេញ៖ រយៈពេល៤ថ្ងៃ នៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា (CSX) ទទួលបានការស្នើបើកគណនីជួញដូរជាង៣០០០គណនីថ្មី ក្នុងនោះការស្នើសុំគណនីតាមប្រព័ន្ធអនឡាញ មានចំនួន២០០០គណនី។

ចំនួននេះមានការកើនឡើងជាងឆ្នាំមុនប្រមាណ៥០ភាគរយ និងជាចំនួនមួយដ៏ច្រើន សម្រាប់ការបើកក្នុងរយៈពេលត្រឹម៤ថ្ងៃនៃពិធីពិព័រណ៍។ បន្ថែមពីនេះមានសាធារណជនជាង១០ម៉ឺននាក់ បានចាប់អារម្មណ៍ និងចូលមកកាន់ Facebook Page ផ្លូវការរបស់ផ្សារមូលបត្រកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីផ្សារភាគហ៊ុនផងដែរ។

សូមជម្រាបថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣ រៀបចំឡើង៤ថ្ងៃ ក្នុងគោលបំណង៖

១៖ លើកស្ទួយវិស័យមូលបត្រនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងការបញ្ជ្រាបការយល់ដឹង ដល់សាធារណជន ពិសេសវិនិយោគិនសក្តានុពល ទាំងវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យបានស្គាល់ និងយល់ដឹងបន្ថែម អំពីផ្សារមូលបត្រកម្ពុជា ក៍ដូចជាអត្ថប្រយោជន៍ដ៏ច្រើននៃទីផ្សារនេះ។

២៖ ផ្តល់ឱកាសជូនវិនិយោគិន និងសាធារណជន ក្នុងការសិក្សាស្វែងយល់កាន់តែច្បាស់ពី វិស័យមួលបត្រនៅកម្ពុជា តាមរយៈជំនួបផ្ទាល់ជាមួយនិយ័តករ ប្រតិបត្តិករ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនបោះផ្សាយមូលបត្រ និងតួអង្គពាក់ព័ន្ធផ្សេងៗ។

៣៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ជំនាន់ទី២តាមរយៈការតភ្ជាប់ ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា និងប្រព័ន្ធផ្ដល់លេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញ របស់និយ័តករមូលបត្រកម្ពុជា ដែលវិនិយោគិនអាចទទួលបានគណនីជួញដូរ បានលឿននៅគ្រប់ទីកន្លែង។

៤៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កញ្ចប់ប្រូម៉ូសិនពិសេស សម្រាប់វិនិយោគិនថ្មី តាមរយៈការជំរុញការបើក
គណនីជួញដូរ ដោយផ្តល់ជូនសាធារណជន នូវលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្លៃ, ការបញ្ចុះកម្រៃជើងសា៥០% រហូតដល់ចុងឆ្នាំ២០២៣ និងការលេងល្បែងកម្សាន្តផ្សេងៗ ដើម្បីទទួលបានរង្វាន់ជាសាច់ប្រាក់ ឬភាគហ៊ុនដែលដាក់ចូល ក្នុងគណនីវិនិយោគ បន្ទាប់ពីវិនិយោគិនបានដាក់ស្នើ និងទទួលបានគណនីភ្លាមៗ។

ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្សារមូលបត្រកម្ពុជា បានឈានមកដល់ជំនាន់ថ្មីមួយទៀត
ផ្សារមូលបត្រកម្ពុជាជំនាន់ ៣.០តាមរយៈការបើកគណនីជួញដូរតាមអនឡាញ ដោយទទួលបានគណនីជួញដូរភ្លាមៗ បន្ទាប់ពីភ្នាក់ងារក្រុមហ៊ុនមូលបត្រ បានពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរួចរាល់៕

អត្ថបទដែលជាប់ទាក់ទង