**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត


ភ្នំពេញ៖ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញ​ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបងនិងបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែត ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដើមឡើយមានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្តាម ខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា ៣កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្ដាល(ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ប្រើប្រាស់រយៈពេល សាង​សង់​សរុបចំនួន ៧ឆ្នាំ និងចំណាយថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាម៉េរិក ដែលជាឥណ​ទាន​សម្ប​ទានពីរដ្ឋាភិបាលប្រទេសជប៉ុន។

ក្នុងនោះកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធបើកឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ដោយឡែកកំណាត់ផ្លូវចំនួនពីរទៀត រួមមានកំណាត់ផ្លូវភាគ​ខាងត្បូង និងកំណាត់ផ្លូវភាគកណ្ដាល បានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣ និងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)៖ ប្រវែង ១៣៥,២៥គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងនោះមាន​ការ​សាង​សង់ស្ពានថ្មី និងជួសជុលស្ពានចាស់ ចំនួន ៣៣កន្លែង ប្រវែងសរុប ៧៤៩ម៉ែត្រ និងបានដាក់លូ ចំនួន ២៤៥កន្លែង។

កំណាត់ផ្លូវភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង)៖ ប្រវែង ១១០,៩០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី​ធ្លា​ម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ក្នុងនោះមានការសាងសង់ ស្ពានថ្មី និងជួសជុល​ស្ពាន​ចាស់ចំនួន ៣១កន្លែង ប្រវែងសរុប ១,៤១៨ម៉ែត្រ និងបានដាក់លូចំនួន ១៣០កន្លែង។

កំណាត់ផ្លូវទាំងពីរនេះត្រូវបានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសដូចគ្នា រួមមាន៖ ការលើកកម្រិត​គុណ​ភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ​នៅក្នុងទី​ប្រជុំ​ជនប្រវែង ២៩ម៉ែត្រ និងទទឹងតួផ្លូវក្រៅទីប្រជុំជនប្រវែង ២៣ម៉ែត្រ និងមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ-២គន្លងមក)។
កំណាត់ផ្លូវទាំងពីរនេះក៏បានរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ និងការដាំដើមឈើ ដើមផ្កាលម្អនៅ​តាម​សួនពុះទ្រូងផ្លូវ និង​អមសងខាងផ្លូវវាងទីប្រជុំជនផងដែរ។

កំណាត់ផ្លូវទាំងពីរនេះ បានចំណាយថវិកាសាងសង់សរុបចំនួន ៤០៨,៤៣លានដុល្លារអាម៉េរិក ក្នុងនោះ​កំណាត់ផ្លូវភាគខាងត្បូង ចំណាយថវិកាចំនួន ២៤៦,៥៣លានដុល្លារអាម៉េរិក និងកំណាត់​ផ្លូវ​ភាគ​កណ្តាលចំណាយថវិកាចំនួន ១៦១,៩០លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទាន​ពីរដ្ឋា​ភិបាល​នៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន(JICA) រួមទាំងថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការ ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវទាំងពីរខាងលើហើយនោះ រាជរដ្ឋាភិបាលក៏ចាប់ផ្តើមបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ទៅប៉ោយប៉ែត ប្រវែង ៣៥,១៤គីឡូម៉ែត្រផងដែរ។ ការសាងសង់នេះ ជាការស្នើសុំបន្ថែម ដើម្បីតភ្ជាប់ផ្លូវជាតិលេខ៥ ឱ្យទៅដល់ក្រុងប៉ោយប៉ែត និងព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)។

គម្រោងនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC មានកម្រាស់ ១៥សង់ទីម៉ែត្រ ពង្រីកទទឹង​តួផ្លូវនៅក្នុងទីប្រជុំជនប្រវែង ២៩ម៉ែត្រ និងទទឹងតួផ្លូវក្រៅទីប្រជុំជនប្រវែង ២៣ម៉ែត្រ ដែលមានស្តង់ដារ​រួម​តែមួយដូចគ្នាទៅនឹងកំណាត់ផ្លូវជាតិលេខ៥ ផ្សេងទៀត។

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងបញ្ចប់នៅអំឡុងខែមីនា ឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ៥២,៥៦លានដុល្លារអាម៉េរិកបន្ថែមទៀត។ ប្រាក់​សាង​សង់នេះ ជាឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន រួមជាមួយថវិកា​​បដិភាគ​របស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង