កម្មករនិយោជិត នឹងបានឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ សម្រាប់កម្មករនិយោជិត ដោយបានឈប់សម្រាកចំនួន៣ថ្ងៃ ដោយមានប្រាក់ឈ្នួល។
