សមាគមនក្រុមការងារ ១០០រាត្រីចេញសេចក្តីថ្លែងការណ៍ គាំទ្រការបង្កើតសហគមន៍កសិកម្មទំនើប នៅកម្ពុជា
ភ្នំពេញ៖ សមាគមនក្រុមការងារ ១០០រាត្រី ជឿជាក់យ៉ាងមុតមាំថា សហគមន៍កសិកម្មទំនើបទាំងនេះនឹងដើរតួជាកាតាលីករសម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ការអភិវឌ្ឍន៍ជនបទ វឌ្ឍនភាពសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុកខុសច្បាស់ និងបង្ករបរិយាកាសអំណោយផលដលធុរជននិងកសិករក្នុងការវិនិយោគលើវិស័យកសិកម្ម។
ក្រុមការងារសូមធ្វើការគាំទ្រ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយសម្រួលរដ្ឋាភិបាលដល់នូវការសម្រេចបាន និងការគាំទ្រនៃសហគមន៍ទាំងនេះ ដោយធានានូវផលការជះឥទ្ធិពលជាវិជ្ជមានយូរអង្វែងទៅដល់ ជីវភាពរស់នៅរបស់កសិករ និងវិស័យកសិកម្មនៅកម្ពុជា ៕