**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សិស្សានុសិស្សក្រុងបូកគោ ប្តេជ្ញាមិនប្រើប្រាស់ប្លាស្ទិក ដើម្បីការពារបរិស្ថាន

ភ្នំពេញ៖ សិស្សានុសិស្សមកពីបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាង១.៦០០នាក់ នៅក្នុងក្រុងបូកគោ ខេត្តកំពត បានប្តេជ្ញាថា មិនប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួម ថែរក្សា និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន កើតចេញពីសំណល់ប្លាស្ទិក។ ការប្ដេជ្ញារបស់សិស្សានុសិស្សធ្វើឡើងនៅក្នុងពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា សំណល់ប្លាស្ទិកបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងជីវិតមនុស្សសត្វ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ពិតជាមានសារៈសំខាន់ណាស់ ដូច្នេះហើយឯកឧត្តម បានសំណូមពរ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចូលរួមយ៉ាងហោចណាស់ ក្នុងមួយសប្តាហ៍ ក្នុងមួយថ្ងៃមិនប្រើប្រាស់ប្លាស្ទិក និងពិសេសបន្តផ្សព្វផ្សាយដល់បងប្អូន សាច់ ញាតិ និងអ្នកនៅជុំវិញខ្លួនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់ ថែរក្សាបរិស្ថាន សំអាតអនាម័យ និងសំរាមក្នុងទីធ្លារសាលារៀន និងនៅផ្ទះឱ្យបានស្អាត តាមរយៈការរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ឯកឧត្តមក៏បានជំរុញឱ្យតាមសាលារៀននីមួយៗប្រកួតប្រជែងបរិស្ថានបៃតង តាមរយៈការដាំដើមឈើ ឱ្យបានច្រើននៅក្នុងបរិវាណសាលារៀន ហើយមន្ទីរបរិស្ថានតាមខេត្តខិតខំ ជួយផ្ដល់ពូជឈើ នៅតាមសាលារៀន ដើម្បីធ្វើការដាំដុះឱ្យបានច្រើន។

សូមជម្រាបថា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រមា ណជាង១៣ម៉ឺននាក់ នៅតាមបណ្តាក្រុងស្រុកទាំង៨ ព្រមទាំង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅនៅទូទាំងខេត្តកំពត មានសាលារៀន សរុប ចំនួន៤៣៨ បានជួបជុំរៀបចំយុទ្ធនាការព្រមគ្នា និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និង សមាគមកាយឫទ្ធីនារីកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និង រដ្ឋបាលខេត្តចំនួន៦ គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បាននិងកំពុងទទួលការគាំទ្រ និងការចូលរួម អនុវត្តពីគណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានីខេត្ត ជាបន្តបន្ទាប់។ គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្ត ចូលរួមក្នុងយុទ្ធនាការនេះសរុប ចំនួន៣លាន អង្គ/នាក់។ ក្នុងនោះលោកគ្រូ អ្នកគ្រូ មានចំនួន ជាង១១ម៉ឺននាក់ សិស្សានុសិស្ស សរុបចំនួនជាង ២,៨២៣,៥៣១ នាក់ នៃសាលារៀន ចំនួន ៦,៦១៩ សាលា និងកម្មករ/និយោជក ព្រះសង្ឈ និង ប្រជាពលរដ្ឋ នៅតាមបណ្តា រោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា ៕

អត្ថបទដែលជាប់ទាក់ទង