កម្លាំងនគរបាលខេត្តព្រៃវែង ចុះសម្រួលចរាចរណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនសិស្សានុសិស្សប្រឡងបាក់ឌុប

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ចាប់តាំងពីព្រលឹមស្រាងៗ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសម្រួលចរាចរណ៍ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនសិស្សានុសិស្សដែលមកប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៣ ដើម្បីបង្កភាពងាយស្រួល និងមានសណ្ដាប់ធ្នាប់ល្អកំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ព្រមទាំងបានជួយការពារមធ្យោបាយយានជំនិះគ្រប់ប្រភេទ នៅតាមមណ្ឌលប្រឡង ទូទាំងខេត្តព្រៃវែង ដែលមានចំនួន ១៥ មណ្ឌល គឺនៅ ក្រុងព្រៃវែង ០៩មណ្ឌល, ស្រុកស្វាយអន្ទរ ០៣ មណ្ឌល និងស្រុកបាភ្នំ ០៣មណ្ឌល ។
