**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រៅពីផ្តល់សេវារដ្ឋបាល គាំពារសន្តិសុខសាធារណៈ ជូនពលរដ្ឋ ក្រសួងមហាផ្ទៃ ដើរតួនាទីដ៏សំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី៦ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាគារទីស្តីការក្រសួងមហាផ្ទៃ ដ៏ធំស្គឹមស្កៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំង អំពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ នៅក្នុងរាជរដ្ឋាភិបាលដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស ការផ្តល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏ដើរតួនាទីជាស្ពាន ផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើន ធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅជាប់ផ្ទាល់បញ្ហា តាមមូលដ្ឋាន ។

សម្តេចបញ្ជាក់ថា «ពិតណាស់ គោលនយោបាយ នឹងអាចនៅទ្រឹងនៅលើក្រដាសប៉ុណ្ណោះ បើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀត និងមិនបានទទួលនូវជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួម ជាអ្នកសម្របសម្រួល ក្នុងន័យនេះ ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ» ។

សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ របស់ក្រសួងទាំងក្របខណ្ឌនគបាលជាតិ និងស៊ីវិលដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ គ្រប់កាលទេសៈពេលកន្លងមក ដែលជាកត្តាសំខាន់ក្នុងការប្រែក្លាយគោលនយោបាយ របស់រដ្ឋាភិបាល ទៅជាលទ្ធផលជាក់ស្តែងនៅតាមមូលដ្ឋានជូនពលរដ្ឋ ហើយការចូលរួមរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ទាំងក្របខណ្ឌនគបាលជាតិ និងស៊ីវិលរបស់ក្រសួងនឹងត្រូវបន្តជាកត្តាសំខាន់ ក្នុងការអនុវត្តនូវគោលនយោបាយផ្សេងៗ ឲ្យមានប្រសិទ្ធភាពទូលំទូលាយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ខណៈដែលយើងកំពុងសម្ពោធសមិទ្ធផល ជាទីមោទនភាព ពោលគឺអាគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃថ្ងៃនេះ សម្ដេចបានក្រឿនរំលឹក និងបំផុសស្មារតី ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងមហាផ្ទៃផងដែរថា ជាមួយនឹងតួនាទីដ៏សំខាន់របស់ក្រសួង រាជរដ្ឋាភិបាល ក៏មានក្តីរំពឹងខ្ពស់ លើក្រសួងមហាផ្ទៃ ហើយក្តីរំពឹងនេះ នឹងទាមទារ នូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ មានមន្ត្រីដ៏សកម្ម និងជាពិសេសមាននូវមនសិការ ក្នុងការបម្រើជាតិ និងប្រជាជន ដោយមិនគិតពី ឧបសគ្គ និងការនឿយហត់ណាមួយឡើយ ។

សម្តេចធិបតីថា ក្រោមការដឹកនាំ របស់ឯកឧត្តមសន្តិអភិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចជឿជាក់ទាំងស្រុងថា ក្រសួងមហាផ្ទៃ នឹងអាចឆ្លើយតបបាន ទៅនឹងក្តីរំពឹងនេះ ៕

អត្ថបទដែលជាប់ទាក់ទង