**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំមន្ត្រីជំនាញទាំង២៥រាជធានីខេត្តប្រជុំស្វែងរកដំណោះស្រាយជនមានពិការភាពច្រៀងតាមទីសាធាណៈ និងជនអនាថា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រី ឯកឧត្តម ឯម ច័ន្ទមករា រៀបចំកិច្ចប្រជុំមួយ នារសៀលថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងដើម្បីស្វែងរកដំណោះស្រាយ ករណីជនមានពិការភាពច្រៀងតាមទីសាធារណៈ និងអ្នកលក់ដូរទំនិញផ្សេងៗ នៅតាមស្តុបនីមួយៗ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត មានចំនួន ៧០រូប ស្រី ១២រូប។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានបញ្ជាក់ថាករណីជនអនាថា និងជនមានពិការភាពច្រៀងតាមស្ដុបនានាគឺជាការព្រួយបារម្ភពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ផ្ទាល់តែម្ដង។

ក្នុងកិច្ចប្រជុំនេះមានការផ្ដល់ធាតុចូលច្រើនពីថ្នាក់ដឹកនាំក្រសួង និងមន្ទីររាជធានីខេត្តទាក់ទងនឹងបញ្ហានេះ។

សហប្រធាននៃអង្គប្រជុំឯកឧត្ដមរដ្ឋលេខាធិការ ញឹក វណ្ណារ៉ា ក៏បានលើកឡើងថាផងដែរថាការងារនេះត្រូវការមានកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីសម្របសម្រួលជាមួយជនមានពិការភាពដែលច្រៀងនៅតាមស្តុប និងបានស្នើឱ្យកិច្ចសហការគ្នារកមធ្យោបាយដោះស្រាយបញ្ហាទាំងនេះ។ លោកក៏បានស្នើឱ្យមានការសិក្សាពីការដោះស្រាយបញ្ហាទាំងនេះនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានលើកឡើងផងដែរថាបញ្ហាពិការភាព និងជនអនាថាគឺជាកិច្ចការពហុវិស័យដែលទាមទារឱ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដីក្នុងការដោះស្រាយ។

ឯកឧត្តមបន្ថែមថា៖ «កន្លងមកទាំងអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានរឯកឧត្តម ជា សុមេធី ជាសេនាធិការ គឺបានយកចិត្តទុកដាក់ណាស់ដើម្បីដោះស្រាយបញ្ហាជនអនាថា ជនច្រៀងតាមផ្លូវ អ្នកញៀនគ្រឿងញៀនអីហ្នឹងគឺធ្វើយ៉ាងណាកុំឱ្យគាត់ទទួលរងផលប៉ះពាល់ ធ្វើយ៉ាងណាឱ្យជីវិតពួកគាត់មានភាពប្រសើរឡើង»។

ជាមួយគ្នានេះ ឯកឧត្តម ឯម ច័ន្ទមករា បានមានមតិថា គួររករូបមន្តណា ដើម្បីអាចជួយជនមានពិការភាពខាងលើឱ្យបានសមស្រប និង រៀបចំគោលនយោបាយឱ្យបានច្បាស់លាស់។ លោកក៏គាំទ្រមតិនៃការរៀបចំច្បាប់ អនុក្រឹត្យ និងគោលនយោបាយ។

ជាចុងក្រោយ អង្គប្រជុំបានឯកភាពគ្នាក្នុងការរៀបចំរបាយការណ៍ជូនរដ្ឋមន្ត្រីដើម្បីស្នើរៀបចំនូវលិខិតបទដ្ឋានគតិយុត្តិបន្ថែមដើម្បីគ្រប់គ្រងជនមានពិការភាពច្រៀងតាមផ្លូវ និងជនអនាថា ខណៈអង្គប្រជុំនឹងធ្វើការប្រជុំជាមួយអនុគណៈកម្មការដោះស្រាយបញ្ហាជនអនាថាបន្តទៀតនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង