**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

អភិបាលខេត្តព្រះសីហនុ ដាក់ចេញនូវគោលការណ៍ចំនួន០៥ ដល់អង្គភាពច្រកចេញចូលតែមួយ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

បន្ទាប់ពីកញ្ញា ស្រ៊ុន ស្រីនាង ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការបទបង្ហាញ និងរាយការណ៍អំពីវឌ្ឍនភាពការងារស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុជូនអង្គប្រជុំរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍មួយចំនួនមានដូចជា៖

ទី១.អង្គភាពច្រកចេញចូលតែមួយ ត្រូវរៀបចំសេចក្តីជូនដំណឹងមួយ ស្តីពីការចុះស្រង់ទិន្នន័យអាជីវកម្មដល់បងប្អូនអាជីវករ ដើម្បីឱ្យពួកគាត់យល់ដឹងពីនីតិវិធី និងអត្ថប្រយោជន៍អំពីការស្នើសុំលិខិតអនុញ្ញាត ឬប័ណ្ណអនុញ្ញាតអាជីវកម្ម។

ទី២.អង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តចុះត្រួតពិនិត្យស្រង់ទិន្នន័យអាជីវកម្មក្នុងក្រុងព្រះសីហនុបន្តទៀត ដោយត្រូវធ្វើការងារប្រកបដោយភាពទន់ភ្លន់ បត់បែន ចុះផ្សព្វផ្សាយ និងចុះពន្យល់ណែនាំ បងប្អូនអាជីវករពីអត្ថប្រយោជន៍នៃការស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម ក៏ប៉ុន្តែអង្គភាពច្រកចេញចូលតែមួយត្រូវរៀបចំមានលិខិតបញ្ជាបេសកកម្ម ដោយកំណត់ពេលវេលា ឈ្មោះទីតាំងអាជីវកម្មដែលត្រូវចុះ និងចំនួនបញ្ជាក់ឯកសារដែលត្រូវពិនិត្យ ដើម្បីអាជីវកម្មបានត្រៀមខ្លួនទុកជាមុន ហើយក្រុមការងារក៏ចំណេញពេលវេលា និងមានតម្លាភាព។

ទី៣.រាល់អាជីវកម្មដែលមិនបានចូលរួមសហការ ត្រូវធ្វើការអប់រំណែនាំដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ និងរាយការណ៍មកឯកឧត្តមអភិបាលផ្ទាល់ ដើម្បីចាត់វិធានតាមផ្លូវច្បាប់។

ទី៤.បញ្ហាអាជីវកម្មស្នើសុំជាកញ្ចប់ ក្នុងកំឡុងពេលរង់ចាំគោលការណ៍ណែនាំពីក្រសួងមហាផ្ទៃ អង្គភាពច្រកចេញចូលតែមួយត្រូវឱ្យពួកគាត់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណណាដែលមានអានុភាពធំជាងគេ។

ទី៥.ចំពោះសេវាបរិស្ថានដែលប្រជាពលរដ្ឋយល់ច្រឡំជាមួយសេវាប្រមូលសម្រាមរបស់ក្រុមហ៊ុនឯកជន KSWM មន្ទីរបរិស្ថានខេត្ត ត្រូវខិតខំធ្វើការពន្យល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីកាតព្វកិច្ច នៃការស្នើសុំធ្វើអាជីវកម្មបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំចំពោះមន្ទីរបរិស្ថាន ស្តីពីការជំរុញសេវាបរិស្ថានបន្ថែមទៀត ត្រូវត្រួតពិនិត្យទីតាំងណាខ្លះដែលមានអាងប្រព្រឹត្តកម្ម ហើយកន្លែងណាខ្លះមិនទាន់មានអាងប្រព្រឹត្តកម្ម រួចតំឡើងផែនទីដោយកំណត់ពណ៌បៃតងសម្រាប់ទីតាំងមានអាងប្រព្រឹត្តកម្ម និងពណ៌ក្រហមសម្រាប់ទីតាំងដែលមិនទាន់មាន ដើម្បីធ្វើការគ្រប់គ្រង និងពិនិត្យគុណភាពអាងប្រព្រឹត្តកម្មនៅតាមទីតាំងអាជីវកម្មនានាក្នុងក្រុងព្រះសីហនុ។ យើងចាំបាច់ត្រូវចុះធ្វើការពន្យល់ណែនាំ ដើម្បីរួមគ្នាគ្រប់គ្រងសំណល់រឹង រាវក្នុងក្រុងព្រះសីហនុឱ្យបានល្អ ជាការចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងទេសចរណ៍តំបន់ឆ្នេរប្រកបដោយចិរភាព និងបៃតង ហើយយើងត្រូវលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលបានចូលរួមសហការជាមួយក្រុមការងារចុះស្រង់ស្ថិតិចុះស្រង់ទិន្នន័យអាជីវកម្មនៅក្នុងក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើទម្រង់ចុះស្រង់ស្ថិតិទិន្នន័យអាជីវកម្មនៅតាមក្រុង ស្រុកនីមួយៗតាមការិយាល័យច្រកចេញចូលតែមួយ ដូចដែលអង្គភាពច្រកចេញចូលតែមួយបាននឹងកំពុងធ្វើ ដើម្បីការគ្រប់គ្រងឱ្យបានកាន់តែល្អ និងជំរុញការចូលរួមថែរក្សាអនាម័យ បរិស្ថាន ហើយយើងត្រូវធ្វើការដោយឥរិយាបទទន់ភ្លន់ និងម៉ឺងម៉ាត់ ព្រោះយើងជាមន្ត្រីជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង