**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

សហភាពសហជីពយុវជនកម្មករកម្ពុជា និង តំណាងក្រុមហ៊ុនមកពីប្រទេសចិនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ សហភាពសហជីពយុវជនកម្មករកម្ពុជា បានទទួលជួបពិភាក្សាជាមួយ តំណាងក្រុមហ៊ុនប្រទេសចិនដើម្បីផ្លាស់ប្តូបទពិសោធន៍ការងារ នឹងស្វែងយល់ពីតម្រូវការផ្សេងៗ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) បានទទួលជួបពិភាក្សាជាមួយ លោក Xiao Shu និងលោក Tian Jun តំណាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co,China នៅក្រុងអ៊ូហាន ខេត្តអ៊ូប៉ី ប្រទេសចិន ដែលជាក្រុមហ៊ុនធំមួយ នឹងមានដៃគូសហការជាច្រើននៅក្នុងប្រទេសចិន និងពិភពលោក ផ្តោតសំខាន់ទៅលើការផ្តល់សំភារៈបរិក្ខា,ការបណ្តុះបណ្តាលវិជ្ជាជីវៈ,ការផ្លាស់ប្តូនិសិត្សធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសចិន។
ឯកឧត្តម ឈុំ វាសនា ប្រធានសហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុនដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ហើយក៏បានជួបពិភាក្សាគ្នាពីការផ្លាស់ប្តូបទពិសោធន៍ការងារ នឹងស្វែងយល់ពីតម្រូវការផ្សេងៗ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ឯកឧត្តម ឈុំ វាសនា បានលើកឡើងពីតម្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ននេះគឺ សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) មានការខ្វះខាតនៅសំភារៈការិយាល័យ និងកុំព្យូទ័រ ក្នុងដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដល់សមាជិកក្រុមប្រឹក្សាភិបាលសហភាព និងសមាជិកនៅតាមរោងចក្រសហគ្រាស ហើយទៅថ្ងៃខាងមុខឯកឧត្តមបានស្នើឲ្យមានការធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសចិនសម្រាប់ក្រុមប្រឹក្សាភិបាលសហភាពក៏ដូចជាផ្តល់អាហារូបករណ៍ដល់សិក្ខាកាមដែលត្រូវបណ្តុះបណ្តាលជំនាញនៅប្រទេសចិន។
ជាការឆ្លើយតប លោក Xiao Shu និងលោក Tian Jun តំណាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co,China បានសំដែងនូវការអរគុណចំពោះឯកឧត្តម ឈុំ វាសនា ដែលបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្តៅ ស្និតស្នាល និងបានជួយសម្របសម្រួលឲ្យតំណាងក្រុមហ៊ុនបានជួបសំណេះសំណាលជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបាន ធ្វើទស្សនៈនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលជំនាញនានាចំណុះឲ្យក្រសួងការងារផងដែរដើម្បីពិនិត្យនិងស្វែងរកដៃគូរសម្រាប់សហការនាពេលអនាគត់។ លោក Xiao Shu និងលោក Tian Jun បានបញ្ជាក់ថាក្រុមហ៊ុនលោក មានបំណងធ្វើការសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនរបស់លោកបានធ្វើការសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈណាមួយឬច្រើននៅកម្ពុជានាពេលអនាគត់។
នៅចំពោះមុខលោក Xiao Shu បានសន្យាថា លោកនិងផ្តើមឲ្យមានការបណ្តុះបណ្តាលជំនាញជាភាសារចិន តាមអនឡាញដល់សមាជិកសហភាព ជាលើកដំបូង។
បន្តបន្ទាប់ទៀត ក្រុមហ៊ុននឹងផ្តល់ជាសំភារៈក្នុងការបង្រៀនជំនាញកុំព្យូទ័រ និងជំនាញ អាយធី ដល់សមាជិកសហភាព ក៏ដូចជំនាញផ្សេងៗទៀតតាមតម្រូវការជាក់ស្តែងរបស់សហភាព។
លោក Xiao Shu តំណាងក្រុមហ៊ុនចិន បានបញ្ជាក់ថាលោកនិងនាំយកសំណូមពរនិងសំណើរសុំ របស់សហភាព ទៅពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន ហើយលោកនិងផ្តល់ព័ត៌មានត្រឡប់មកវិញក្នុងពេលឆាប់ៗ នៅពេលដែលលោកទទួលបានសេចក្តីសម្រេចណាមួយពីអគ្គនាយកក្រុមហ៊ុន ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឈុំ វាសនា បានសំដែងនូវការអរគុណចំពោះក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co.,China ដែលបានចាត់តាំង លោក Xiao Shu និងលោក Tian Jun មកធ្វើទស្សនកិច្ចសិក្សានិងជួបពិភាក្សាការងារជាមួយសហភាព ហើយបានទទួលយកការសំណូមពររបស់សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC)ទៅពិភាក្សាជាមួយលោកអគ្គនាយកក្រុមហ៊ុន។
លោក Xiao Shu និងលោក Tian Jun បានស្នើសុំភាគីទាំងពីរបង្កើតឲ្យមានទំនាក់ទំនងល្អរវាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co.,China និងសហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) សម្រាប់ការធ្វើកិច្ចសហប្រតិបត្តការល្អ នាពេលអនាគត់។ ភាគីទាំងពីរក៏បានថតរូបនិងបានផ្តល់វត្ថុអនុស្សាវរីយ៏គ្នាទៅវិញទៅមកដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនូវ ទំនាក់ទំនងល្អរវាងភាគីទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង