លោក លី យ៉ាសាក់ ដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្ដល់ធាតុចូលលើការកែសម្រួលសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្ដល់ធាតុចូលលើការកែសម្រួលសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។
កិច្ចប្រជុំខាងលើនេះដោយមានការចូលរួមពីសមាជិកក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោកទីប្រឹក្សា និងតំណាងអង្គការតម្លាភាពកម្ពុជា សរុបចំនួន១៤រូប៕
