**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ នៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរព័ត៌មាន លោកស្រីនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាលខេត្តព្រះសីហនុ ក្នុងឱកាសរដូវបុណ្យភ្ជំបិណ្ដ ព្រោះមន្ត្រីសុខាភិបាលរបស់យើងមិនបានឈប់សម្រាកដូចមន្ត្រីរាជការតាមមន្ទីរ អង្គភាពផ្សេងនោះទេ យើងមានភារកិច្ចបំពេញការងារកាន់តែច្រើនក្នុងឱកាសពិធីបុណ្យជាតិ និងបុណ្យសកលផ្សេងទៀត ព្រោះខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើនក្នុងរដូវបុណ្យ ហើយបញ្ហាគ្រោះថ្នាក់តែងតែកើតមានឡើងជារៀងរាល់ឆ្នាំ បើសិនជាយើងមិនបានគិតគូររៀបចំផែនការមុននោះទេ ហើយម្យ៉ាងទៀតប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិពួកគេចង់មានភាពកក់ក្តៅ ក្នុងការជួយសម្របសម្រួលជួយសង្គ្រោះ និងការព្យាបាល ព្រោះខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច ទេសចរណ៍តំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តច្រើន ដូច្នេះភារកិច្ចរបស់យើងក្នុងការបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យបានល្អ ក្នុងនោះកងកម្លាំងមានសមត្ថកិច្ចរបស់យើងក៏មិនបានឈប់សម្រាកដូចក្រុមគ្រូពេទ្យផងដែរ ក្នុងកិច្ចការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណជូនបងប្អូនប្រជាពលេរដ្ឋ។ យើងត្រូវរៀបចំវេណប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ក្នុងការជួយសម្របសម្រួល និងការជួយសង្គ្រោះជនរងគ្រោះពីគ្រោះថ្នាក់ផ្សេងៗ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ការជួបសំណេះសំណាលនាពេលនេះ គឺជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលរបស់យើងដែលបានខិតខំបំពេញការងារមិនក្លាចនឿយ ហត់ទោះបីថ្ងៃបុណ្យប្រពៃណីខ្មែរ ឬបុណ្យសកល ក៏ក្រុមគ្រូពេទ្យនិងមន្ត្រីសុខាភិបាលខិតខំបំពេញការ ងារតាមតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យរបស់យើងមិនមានការរាថយ ភ័យក្លាចនោះឡើយ នេះដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់ដល់មន្ទីរសុខាភិបាលត្រូវត្រៀមសម្ភារមានដូចជា ថ្នាំពេទ្យ ស៊ីរ៉ូមជាដើមក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងឱកាសបុណ្យភ្ជំបិណ្ឌនឹងឈានមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្នើសុំឱ្យក្រុមគ្រូពេទ្យចែកវេនយាមប្រចាំការដោយការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ព្រោះពួកគេចង់មានភាពកក់ក្តៅ ក្នុងការជួយសម្របសម្រួលសង្គ្រោះព្យាបាល ក្នុងឧបទ្ទហេតុណាមួយ ហើយភារកិច្ចទាំងនេះមានតែក្រុមគ្រូពេទ្យតែប៉ុណ្ណោះមានភារកិច្ចក្នុងការជួយសង្គ្រោះ ដូច្នេះយើងត្រូវបង្កើនការត្រៀមដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋ នេះជាតម្លៃនៃគុណធម៌ សីលធម៌ និងវិជ្ជាជីវៈជាក្រុមគ្រូពេទ្យ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រូពេទ្យ និងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌដែលជាថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ព្រោះខេត្តរបស់យើងជាខេត្តទេសចរណ៍ ហើយភារកិច្ចរបស់យើងមានកាន់តែច្រើនក្នុងរដូវបុណ្យទានម្តងៗ មានដូចជា គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងទៀតវាតែងតែកើតមានឡើងបង្កជារបួសស្នាម ឬការបាត់បង់អាយុជីវិតជាដើម។ សូមអរគុណស្មារតីនៃការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវ ដោះស្រាយជូនប្រជាពលរដ្ឋតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលក្នុងម្នាក់ចំនួន ១០ម៉ឺនរៀលផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង